ការងារក្រៅម៉ោង ៧ យ៉ាងដែលអាចឱ្យនិស្សិតរកចំណូលផង រៀនផង ដោយមិនខ្លាចប៉ះពាល់ដល់ការសិក្សា
ការងារក្រៅម៉ោង ៧ យ៉ាងដែលអាចឱ្យនិស្សិតរកចំណូលផង រៀនផង ដោយមិនខ្លាចប៉ះពាល់ដល់ការសិក្សា
April 10, 2025

Author:
Sengheng Kheav
ការងារក្រៅម៉ោង ៧ យ៉ាងដែលអាចឱ្យនិស្សិតរកចំណូលផង រៀនផង ដោយមិនខ្លាចប៉ះពាល់ដល់ការសិក្សា
ការងារក្រៅម៉ោងអាចជាជម្រើសល្អសម្រាប់និស្សិតដែលចង់រកចំណូលបន្ថែមខណៈកំពុងបន្តការសិក្សារបស់ខ្លួន។ ខាងក្រោមនេះ Sala សូមបង្ហាញពីការងារក្រៅម៉ោងខ្លះៗដែលអាចជួយឲ្យនិស្សិតទទួលបានបទពិសោធន៍ ចំណេះជំនាញ និងប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងពេលតែមួយ៖
១. ការងារ Freelance និងតាមប្រព័ន្ធអនឡាញ
· សរសេរនិងបកប្រែអត្ថបទ – សរសេរអត្ថបទព័ត៌មាន វិបសាយ ឬបកប្រែឯកសារ។
· ឌីសាញ និងកាត់តវីដេអូ – បង្កើត Artwork, Logo, ឬវិដេអូសម្រាប់អតិថិជនតាមកម្មវិធីផ្សេងៗ។
· បង្រៀនអនឡាញ – បង្រៀនភាសាអង់គ្លេស, គណិតវិទ្យា, ឬវិញ្ញាសាផ្សេងៗ។
· គ្រប់គ្រងបណ្តាញសង្គម – ជួយសហគ្រិន និងក្រុមហ៊ុនគ្រប់គ្រង Facebook, TikTok, Instagram។
២. ការងារបង្រៀន និងតាមស្ថាប័នសិក្សា
· គ្រូបង្រៀនក្រៅម៉ោងតាមសាលាឯកជន – បង្រៀនភាសាអង់គ្លេស គណិតវិទ្យា IT…។
· ជំនួយការគ្រូបង្រៀន (Teaching Assistant) – អ្នកជួយគ្រូបង្រៀនក្នុងការរៀបចំការសិក្សា។
· ជំនួយការក្នុងបណ្ណាល័យ –សហការីក្នុងបណ្ណាល័យវិទ្យាល័យ ឬសាកលវិទ្យាល័យ។
៣. ការងារផ្នែកលក់ និងទីផ្សារ
· បុគ្គលិកលក់ – លក់សំលៀកបំពាក់ ទូរស័ព្ទ ឧបករណ៍អេឡិចត្រូនិក...។
· អ្នក Review ផលិតផល – ផ្សព្វផ្សាយផលិតផលអនឡាញ និងទទួលប្រាក់កម្រៃជើងសារ។
៤. ការងារសេវាកម្ម
· បុគ្គលិកហាងកាហ្វេ/បារីស្តា – ការងារតាមហាងកាហ្វេ និងភោជនីយដ្ឋាននានា។
· បុគ្គលិកទទួលភ្ញៀវ (Receptionist) – តាមសណ្ឋាគារ ឬការិយាល័យនានា។
· អ្នកផ្ដល់សេវាកម្មអតិថិជន – អ្នកដោះស្រាយបញ្ហាជូនអតិថិជនតាមផ្សារទំនើប ឬតាមក្រុមហ៊ុនទូរស័ព្ទ។
៥. ការងារក្រុមហ៊ុននិងអង្គការ
· ការងារហាត់ការ Internship – ដែលអាចឱ្យអ្នកស្វែងរកបទពិសោធន៍ពាក់ព័ន្ធជំនាញកំពុងរៀនតាមក្រុមហ៊ុន ឬអង្គការ NGO។
· ការងារស្ម័គ្រចិត្ត – តាមកម្មវិធីផ្សេងៗដូចជាកម្មវិធីពិព័រណ៍ ប្រគំតន្ត្រី ឬសិក្ខាសាលាផ្សេងៗដើម្បីពង្រីកបណ្ដាញទំនាក់ទំនង។
· ជំនួយការស្រាវជ្រាវ – ជួយគ្រូបង្រៀននៅសាកលវិទ្យាល័យរបស់អ្នកក្នុងកិច្ចការស្រាវជ្រាវលើវិស័យផ្សេងៗ។
៦. ការងារដឹកជញ្ជូន
· ដឹកជញ្ជូនម្ហូបអាហារ – ធ្វើការជាមួយ Nham24, Foodpanda។
· អ្នកបើកតាក់ស៊ី – បើមានយាន្តជំនិះផ្ទាល់ខ្លួនដូចជារ៉ឺម៉ក ឬរថយន្តអ្នកអាចទទួលដឹកភ្ញៀវតាម Grab ឬ TADA ក៏បាន។
៧. ការងារតាមប្រព័ន្ធផ្សព្វផ្សាយ និងបង្កើតមាតិកា
· YouTuber / TikToker - បង្កើតមាតិកា និងរកប្រាក់តាមរយៈការផ្សាយពាណិជ្ជកម្ម និងការឧបត្ថម្ភ។
· សរសេរប្លុក - សរសេរអំពីការធ្វើដំណើរ អាហារ បច្ចេកវិទ្យា ឬការអប់រំ ហើយរកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម។
វិធីសាស្រ្តបែងចែកពេលវេលាធ្វើការបែបណាមិនឱ្យប៉ះពាល់ដល់ការសិក្សា៖
✔ ជ្រើសរើសការងារដែលមានកាលវិភាគអាចបត់បែនបាន។
✔ ជ្រើសរើសធ្វើការងារហាត់ការឬ Internship ដែលទាក់ទងនឹងអាជីពអ្នកនាពេលអនាគត។
✔ ប្រើពេលវេលាដើម្បីរៀនជំនាញថ្មីៗ ដូចជា Digital Marketing, Coding, Video Editing។
✔ ធ្វើការងារក្រៅម៉ោងត្រឹម ១៥ ទៅ ២០ ម៉ោងក្នុងមួយសប្តាហ៍ គឺល្អបំផុតបើមិនចង់ឲ្យប៉ះពាល់ដល់ការសិក្សា ៕
-
🌐ឆែកមើលឱកាសការងារ៖ https://www.sala.co/career-center
📲ទាញយក Sala App៖ https://onelink.to/7yz2t8
💬តាមដានព័ត៍មានអាហារូបករណ៍ និង ឱកាសជាច្រើន៖ https://t.me/Sala_Community