ឱកាសចូលរួមកម្មវិធីប្រកួតផលិតវីដេអូខ្លីក្រោមប្រធានបទ លុយរៀល លុយជាតិ

ឱកាសចូលរួមកម្មវិធីប្រកួតផលិតវីដេអូខ្លីក្រោមប្រធានបទ លុយរៀល លុយជាតិ

ឱកាសចូលរួមកម្មវិធីប្រកួតផលិតវីដេអូខ្លីក្រោមប្រធានបទ លុយរៀល លុយជាតិ

December 2, 2024

Share to :

author

Author:

Sokunpanha Chann


ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលខ្មែរ ដែលជាផ្នែកសំខាន់មួយនៃកំណើនសេដ្ឋកិច្ចជាតិ និងបង្ហាញពីអត្តសញ្ញាណជាតិ ឯករាជ្យភាព និងមោទនភាពជាតិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រកួតផលិតវីដេអូខ្លីក្រោមប្រធានបទ “លុយរៀល លុយជាតិ”។

បេក្ខជននឹងតម្រូវឱ្យផលិតវីដេអូខ្លីដែលឆ្លុះបញ្ចាំងពីប្រធានបទណាមួយខាងក្រោម៖

1. សារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល

2. សារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀលតាមរយៈប្រព័ន្ធឌីជីថលប្រចាំថ្ងៃ

3. វិធីផ្សព្វផ្សាយប្រាក់រៀលនៅក្នុងវិស័យទេសចរណ៍

4. តួនាទីយុវជនក្នុងការលើកកម្ពស់ប្រាក់រៀល

5. ប្រាក់រៀលក្នុងវិស័យអប់រំ៖ ការចែករំលែកចំណេះដឹងហិរញ្ញវត្ថុ

6. ការវិវត្តនៃប្រាក់រៀល៖ អតីតកាល បច្ចុប្បន្នកាល និង អនាគតកាល

7. សារៈប្រយោជន៍នៃការប្រើប្រាស់ប្រាក់រៀលសម្រាប់អាជីវកម្ម

ព័ត៌មានលម្អិតអំពីលក្ខខណ្ឌក្នុងការចូលរួមប្រកួត៖

https://www.lolc.com.kh/kh/details/short-video-competition

តំណភ្ជាប់សម្រាប់ការចុះឈ្មោះចូលរួមប្រកួត៖

https://forms.office.com/r/Xau7ZUJt1J

- កាលបរិច្ឆេតផុតកំណត់ទទួលពាក្យចូលរួម៖ ថ្ងៃទី១៨ ខែធ្នួ ឆ្នាំ២០២៤

- កាលបរិច្ឆេតផុតកំណត់ទទួលវីដេអូ៖ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។

បញ្ជាក់៖ឱកាសនេះត្រូវបានផ្សព្វផ្សាយក្នុងគោលបំណងផ្តល់ជាដំណឹងទៅកាន់អ្នកប្រើប្រាស់វេបសាយ ឬ កម្មវិធីទូរស័ព្ទដៃ Sala.co ដែលក្រុមការងារព្យាយាមស្វែងរកឱកាសដែលអាចទុកចិត្តបានមុននឹងផ្សព្វផ្សាយ តែនឹងមិនមានការទទួលខុសត្រូវចំពោះការផ្លាស់ប្តួរ ឬ ប្រែប្រួលអ្វីពីឱកាសនេះឡើយ។

ត្រឡប់ក្រោយ