Documents for Students to Get Loan

ឯកសារសម្រាប់និស្សិតដើម្បីទទួលបានប្រាក់កម្ចី

ត្រឡប់ទៅសាលារៀនវិញជាមួយនឹងប្រាក់កម្ចីនិស្សិត

August 5, 2022

Share to :

author

Author:

Khemarak Leakna


ដើម្បីជួយសិស្សដែលមិនមានប្រាក់គ្រប់គ្រាន់ដើម្បីបន្តការសិក្សារបស់ពួកគេ ប៉ុន្តែមានឆន្ទៈក្នុងការបន្តក្តីសុបិនរបស់ពួកគេ ។ Sala.co បានផ្តល់មូលនិធិរហូតដល់ ១០០០ USD ដើម្បីជួយសម្រួលដល់បញ្ហាហិរញ្ញវត្ថុរបស់សិស្ស ។ ដូច្នេះ សិស្សានុសិស្សអាចប្រើប្រាស់ប្រាក់កម្ចីនេះសម្រាប់ការចំណាយលើការអប់រំដូចជា ថ្លៃសិក្សា បង់ថ្លៃឆមាស និងវគ្គសិក្សាចុះឈ្មោះឡើងវិញ ។ ជាងនេះទៅទៀត ពួកគេអាចប្រើប្រាស់លុយទាំងនោះដើម្បីទិញកុំព្យូទ័រ ឬ កុំព្យូទ័រយួរដៃ សៀវភៅ និងសម្ភារៈផ្សេងៗសម្រាប់សិក្សា ។

ខាងក្រោមនេះជាឯកសារងាយៗសម្រាប់និស្សិតដើម្បីទទួលបានប្រាក់កម្ចី៖

១. ឯកសារចាំបាច់សម្រាប់និស្សិតដែលមានការងារធ្វើ

  • លេខទូរស័ព្ទផ្ទាល់ខ្លួន
  • អត្តសញ្ញាណប័ណ្ណ 
  • សៀវភៅគ្រួសារ 
  • កាតសិស្ស 
  • កាតបុគ្គលិក 
  • ឯកសារប្រាក់ខែពីធនាគារ (ប្រសិនបើអត់មាន) យើងត្រូវការឯកសារកុងត្រាការងារបស់អ្នក ។

២. ឯកសារចាំបាច់សម្រាប់សិស្សអត់ការងារធ្វើ

  • លេខទូរស័ព្ទផ្ទាល់ខ្លួន និងលេខទូរស័ព្ធប៉ាម៉ាក់
  • អត្តសញ្ញាណប័ណ្ណ 
  • សៀវភៅគ្រួសារ 
  • កាតសិស្ស 
  • អត្តសញ្ញាណប័ណ្ណ ម៉ាក់ និងប៉ា 
  • ឯកសារប្រាក់ខែរបស់ម៉ាក់ និងប៉ា 
  • រូបថតខាងមុខតូប ឬហាង ប្រសិនបើពួកគាត់ជាម្ចាស់អាជីវកម្ម ។

អាស្រ័យហេតុនេះ អ្វីដែលខ្ញុំបានរៀបរាប់ខាងលើ សុទ្ធតែជាឯកសារសាមញ្ញៗ ដែលអាចជួយឱ្យសិស្សឱ្យទទួលបានប្រាក់កម្ចីបានយ៉ាងងាយស្រួល ។​ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីកម្ចី សូមចូលទៅកាន់តំណភ្ជាប់នេះ https://www.sala.co/loan

 

ត្រឡប់ក្រោយ