Author:
Run Savuth
ក្នុងអត្ថបទនេះ យើងនឹងនិយាយអំពីវិធី៥យ៉ាងដែលធ្វើឱ្យអ្នកចាប់ផ្តើមចំណាយប្រាក់ដែលអ្នករកបានកាន់តែប្រសើរ ។ គិតថាអ្នកដឹងវិធីសន្សំលុយទាំងអស់ក្នុងនាមជាសិស្សទេ? ស្វែងរកវិធីសាស្រ្តមិនធម្មតាដើម្បីសន្សំប្រាក់ក្នុងបញ្ជីខាងក្រោម៖
១. បន្តតាមដានហិរញ្ញវត្ថុរបស់អ្នក
ដើម្បីចាយលុយឱ្យកាន់តែឆ្លាតវៃ ដំបូងអ្នកត្រូវដឹងថាលុយរបស់អ្នកទៅណា? អ្នកគួរតែបង្កើតផែនការថវិកា ហើយតាមដានទាំងការចំណាយ និងចំណូល ។ នៅពេលអ្នកដឹងពីកន្លែងដែលលុយរបស់អ្នកនឹងទៅ អ្នកនឹងចាប់ផ្តើមស្វែងរកឱកាសដែលវាអាចចំណាយបានប្រសើរជាងមុន ។
២. កំណត់ចំនួនដងដែលអ្នកញ៉ាំអាហារខាងក្រៅប្រចាំខែ
ការញ៉ាំអាហារក្រៅផ្ទះគឺជាការខ្ជះខ្ជាយលុយច្រើន អាហារនិងភេសជ្ជៈភាគច្រើនមានការកំណត់តម្លៃថ្លៃខ្លាំង។ ការញ៉ាំអាហារក្រៅផ្ទះក៏មិនល្អសម្រាប់សុខភាពដែរ។ ដូចនេះ អ្នកគួរតែរៀបចំគម្រោងបញ្ជាទិញអាហារម្តងក្នុងមួយខែ… មិនមែនពីរបីដងក្នុងមួយសប្តាហ៍ទេ ។ យើងលើកទឹកចិត្តអ្នកឱ្យចំអិននិងញ៉ាំនៅផ្ទះ ។
៣. ធ្វើកាហ្វេដោយខ្លួនឯង ហើយផឹកទឹកឱ្យបានច្រើន
បើទោះបីជាហាងកាហ្វេមានភាពងាយស្រួលក៏ដោយ អ្នកនឹងចំណាយយ៉ាងហោចណាស់ ២ ដុល្លារសម្រាប់កាហ្វេមួយពែង ដូច្នេះហើយនៅពេលដែលអ្នកធ្វើដោយខ្លួនឯង អ្នកនឹងសន្សំបាន ២ ដុល្លារក្នុងមួយពែង។ ប្រសិនបើអ្នកផឹកពីរពែងក្នុងមួយថ្ងៃ នោះជាការសន្សំប្រហែល ១៥០០ ដុល្លារ ក្នុងមួយឆ្នាំ ។ ជាងនេះទៅទៀត ការចាប់ផ្តើមមួយថ្ងៃជាមួយនឹងទឹកមួយកែវជំនួសឱ្យកាហ្វេមួយពែង នឹងផ្តល់ថាមពលដល់អ្នកពេញមួយថ្ងៃ ។
៤. រស់នៅជាមួយអ្នកដទៃ ដូច្នេះអ្នកអាចបែងចែកចំណាយថ្លៃជួល និងឧបករណ៍ប្រើប្រាស់បាន
ប៉ុន្តែនៅពេលដែលអ្នករស់នៅជាមួយអ្នកដទៃ គិតថាតើអ្នកណាគួរបង់វិក្កយបត្រមួយណា និងចំនួនប៉ុន្មានដែលអ្នកត្រូវពិចារណា ។ នៅពេលដែលរើសវាខុសអាចបណ្តាលឱ្យមានការឈ្លោះប្រកែកគ្នានិងអូសអ្នកចូលទៅក្នុងបញ្ហាហិរញ្ញវត្ថុ។ វាជារឿងសំខាន់ដែលថាអ្នកនឹងមានភាពងាយស្រួលក្នុងការនិយាយរឿងលុយជាមួយមនុស្សដែលអ្នករួមបន្ទប់ ឬផ្ទះជាមួយ ។
៥. ឈប់ព្យាយាមធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍
មនុស្សជាមធ្យមចំណាយប្រាក់ច្រើនគ្រាន់តែព្យាយាមរក្សារូបភាព។ ចាប់ពីរថយន្តទំនើប រហូតដល់ឧបករណ៍ប្រើប្រាស់ទំនើបៗ ភាគច្រើននៃអ្វីដែលពួកគេទិញពាក់ព័ន្ធនឹងការចាប់អារម្មណ៍អ្នកដ៏ទៃ ជាងការទិញអ្វីមួយដែលពួកគេពិតជាចង់បាន និងរីករាយក្នុងការប្រើប្រាស់របស់នោះ។ ដូច្នេះហើយ ការបញ្ឈប់ការចង់បានចំណាប់អារម្មណ៍ពីអ្នកដទៃ អាចសន្សំការចំណាយប្រចាំខែ ឬប្រចាំឆ្នាំរបស់អ្នកបាន ។