How to Spend Money in a Day Correctly

របៀបចាយលុយក្នុងមួយថ្ងៃអោយបានត្រឹមត្រូវ

ការចំណាយលុយក្នុងមួយថ្ងៃក្នុងនាមជាសិស្ស

June 2, 2022

Share to :

author

Author:

Run Savuth


ប្រសិនបើអ្នកចំណាយប្រាក់ដែលបានដាក់កម្រិតយ៉ាងហោចណាស់ អ្នកនឹងសន្សំប្រាក់ដែលនៅសល់ និងប្រើប្រាស់សម្រាប់ការចំណាយក្នុងតម្រូវការផ្សេងទៀត។ នេះគឺជាវិធីមួយចំនួនដែលត្រូវអនុវត្តតាមក្នុងការចំណាយក្នុងមួយថ្ងៃសម្រាប់សិស្សវិទ្យាល័យ ឬមហាវិទ្យាល័យ៖

  • ពេលព្រឹក

អ្នកគួរតែញ៉ាំអាហារពេលព្រឹក ហើយកុំរំលងវាព្រោះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការចងចាំរបស់អ្នក ហើយវានឹងបង្កើនកម្រិតថាមពល និងការផ្តោតអារម្មណ៍របស់អ្នក។ ញ៉ាំបាយជាអាហារពេលព្រឹកល្អសម្រាប់សុខភាព។​ បាយសាច់ជ្រូកនៅតាមសាលារៀន គឺវាមិនថ្លៃពេកទេសម្រាប់សិស្ស និស្សិត ប៉ុន្ដែប្រសិនបើអ្នកអាចញ៉ាំវាមកពីផ្ទះដោយខ្លួនឯងនោះគឺកាន់តែល្អ។

លើសពីនេះទៅទៀត ប្រសិនបើអ្នកចង់ញ៉ាំកាហ្វេនៅពេលព្រឹក អ្នកគួរតែត្រៀវកាហ្វេកញ្ចប់សម្រាប់ឆុងញ៉ាំដោយខ្លួនឯងនៅផ្ទះ នោះមានន័យថាអ្នកបានកាត់បន្ថយការចំណាយមួយភាគធំលើការញ៉ាំកាហ្វេនៅខាងក្រៅ​ ។

ប្រសិនបើអ្នកញ៉ាំបាយនៅពេលព្រឹក នោះអ្នកនឹងមិនឃ្លានអាហារសម្រន់ដូចជា ស៊ាំងវិច ហាំបឺហ្គឺ ប្រហិត និងនំផ្សេងៗឡើយ។

  • ពេលថ្ងៃ

នៅពេលរសៀលអ្នកគួរតែញ៉ាំបាយនៅផ្ទះ(បើអាច) ព្រោះអ្នកមិនចាំបាច់ចំណាយលុយទៅលើអាហារពេលថ្ងៃដែលអ្នកត្រូវចំណាយយ៉ាងហោចណាស់១ម៉ឺនរៀល។ ហើយពេលរសៀលនេះអ្នកគ្រាន់តែចំណាយលុយលើកាហ្វេមួយកែវដើម្បីបំពេញថាមពលសម្រាប់ធ្វើការ និងការសិក្សាពេញមួយថ្ងៃប្រកបដោយប្រសិទ្ធិភាព ។

  • ពេលល្ងាច

វាជាពេលវេលាដែលអ្នកគួរតែប្រយ័ត្នក្នុងការចំណាយ ព្រោះពេលល្ងាចអាចជាពេលដែលអ្នកសម្រាកពីការងារ និងការសិក្សា អ្នកប្រាកដជាចង់សម្រាកនៅមាត់ទន្លេ ឬនៅសួនកម្សាន្ត ជាពិសេសទៅផឹកស្រាបៀរ ឬស្រាក្រឡុកនៅបារ ជាមួយមិត្តភ័ក្តិរបស់អ្នកជាដើម ។ ប្រសិនបើអ្នកអាចជៀសវាងវាបាន ការចំណាយប្រចាំថ្ងៃរបស់អ្នកនឹងប្រែប្រួលពីភាគច្រើនទៅតិចបំផុត ។

ត្រឡប់ក្រោយ