Author:
Leakna Khemarak
តើការសិក្សាវគ្គខ្លីជាអ្វី? តើហេតុអីគួរសិក្សាវគ្គខ្លីនេះ?
🎓ការសិក្សាវគ្គខ្លីគឺជាកម្មវិធីសិក្សាមួយដែលផ្ដល់ការបណ្ដុះបណ្ដាលក្នុងការសិក្សាលើជំនាញណាមួយក្នុងរយៈពេលខ្លី រួមបញ្ចូលដោយមុខជំនាញនិងវិជ្ជាជីវៈផ្សេងៗ។ ក្នុងកម្មវិធីសិក្សាវគ្គខ្លី គឺសិក្សាផ្ដោតទៅលើតែចំនុចសំខាន់ៗតែប៉ុណ្ណោះ ដោយមិនលើកទ្រឹស្ដីមកសិក្សាច្រើនដូចនៅក្នុងថ្នាក់សាកលវិទ្យាល័យនោះទេ។
🔎អត្ថប្រយោជន៍នៃកាសិក្សាវគ្គខ្លី៖
- 📍 សិក្សាទៅលើជំនាញមួយជាក់លាក់ជាមូលដ្ឋាន
- 📍 ចំណាយថរិកា និងពេលវេលាតិច
- 📍 ទទួលបានជំនាញបន្ថែមពីលើជំនាញដែលអ្នកសិក្សានៅសាកលវិទ្យាល័យ
- 📍 បង្កើនសមត្ថភាពការងារនិងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ
- 📍 ងាយស្រួលក្នុងការរកការងារ
- 📍 បង្កើនទំនាក់ទំនងដៃគូរជំនួញ ឬមិត្តភាព