តើខ្ញុំគួររៀនជំនាញអ្វី? នៅសាកលវិទ្យាល័យណា?
គន្លឹះក្នុងការជ្រើសរើសសាកលវិទ្យាល័យ និងមុខជំនាញត្រឹមត្រូវ។
August 10, 2022
Author:
Savuth Run
គន្លឹះមួយចំនួនក្នុងការជ្រើសរើសសាកលវិទ្យាល័យ និងជំនាញឱ្យបានត្រឹមត្រូវបន្ទាប់ពីចប់ទី១២៖
សូមសួរខ្លួនអ្នកនូវសំណួរទាំងអស់នេះ៖
- តើគួររើសជំនាញតាម គ្រួសារ ឬមិត្តភក្ដិ?
- តើគួររើសជំនាញតាម ទីផ្សារ ឬទេពកោសល្យរបស់ខ្លួន?
- តើគួររើសជំនាញតាម គោលបំណង និងការស្រឡាញ់របស់ខ្លួនឯង?
- តើគួររៀនដោយការសម្រេចរហ័សភ្លាមៗ?
ខាងក្រោមនេះជាគន្លឹះ បី យ៉ាងសម្រាប់ប្អូនៗ យកមកប្រើប្រាស់ក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ៖
១. ការស្វែងរកខ្លួនឯង៖ មានន័យថាត្រូវស្វែងយល់ពីខ្លួនឯង និងសួរសំណួរខ្លួនឯងថា៖
- តើចង់ក្លាយជាអ្វី?
- តើចង់ឃើញអ្វី?
- តើចង់បានអ្វី?
- តើចង់ទៅណា?
- តើចង់ចែករំលែកអ្វីដល់អ្នកដទៃ?
២. ធ្វើការស្រាវជ្រាវបន្ថែមអំពីជំនាញនីមួយៗតាមរយៈអ៊ីនធឺណិត ជាពិសេសនៅលើគេហទំព័រ Sala.co
៣. ធ្វើការសាកសួរសិស្សច្បងដែលរៀនជំនាញ ដែលអ្នកចាប់អារ្មណ៍ និងសុំយោបល់ពីគាត់ ដើម្បីទទួលបានព័ត៌មានច្រើនទាក់ទងនឹងការសិក្សា ។