Civil Engineering

ជំនាញសំណងសុីវិល

តើអ្វីដែលអ្នកអាចស្រមើស្រមៃឃើញ ឬនឹកគិតឃើញមុនគេពេលដែលឮ​ថាពាក្យថាសំណង់ស៊ីវិល?

October 11, 2021

Share to :

author

Author:

Leakna Khemarak


តើអ្វីដែលអ្នកអាចស្រមើស្រមៃឃើញ ឬនឹកគិតឃើញមុនគេពេលដែលឮ​ថាពាក្យថាសំណង់ស៊ីវិល?

ជាការពិតណាស់សិស្សានុសិស្សជាច្រើន ឬក៏អាណាព្យាលបាលបានគិតថា ការសិក្សាផ្នែកសំណង់ស៊ីវិលគឺផ្ដោតតែលើការសាងសង់អាគារតែមុខតែប៉ុណ្នោះ ផ្ទុយទៅវិញ​ជំនាញវិស្វកម្មសំណង់ស៊ីវិល​នេះមានច្រើនផ្នែក ដែលគ្របដណ្តប់លើការងារនិងវិស្វកម្មគ្រប់ប្រភេទ
រួមមានការសាងសង់ស្ពាន ផ្លូវ​ ផ្លូវដែក ទំនប់ ប្រព័ន្ធទឹក ប្រព័ន្ធលូ ​ហេដ្ឋារចនាសម្ព័ន្ធនានា ។
ការសិក្សាទៅលើជំនាញនេះ​ ចំណេះដឹងដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល៥ឆ្នាំ៖

  •  យល់ដឹងពីការសិក្សា និងគណនាគ្រឹះសំណង់
  •  យល់ដឹងពីការគ្រប់គ្រងការដ្ឋានសំណង់ និងសំណង់សិល្បៈការណ៍
  •  យល់ដឹងពីភាពធន់នៃសម្ភារៈសំណង់
  •  យល់ដឹងពីការសិក្សាអំពីតម្លៃនៃគម្រោងសំណង់ ។

តើគួរត្រៀមអ្វីខ្លះសម្រាប់ជំនាញវិស្វកម្មសំណង់ស៊ីវិល?

👉សម្រាប់ប្អូនថ្នាក់ទី១២ ដែលមានបំណងចាប់យកជំនាញនេះ ដើម្បីជាមូលដ្ឋានគ្រឹះប្អូនៗគួរសិក្សាស្វែងយល់មុខវិជ្ជាមួយចំនួន ដូចជា៖

  •  គណិតវិទ្យា
  •  រូបវិទ្យា
  •  គីមីវិទ្យា

ក្រោយពីសិក្សាជំនាញនេះចប់តើអាចប្រកបការងារ ឬធ្វើការនៅកន្លែងណាខ្លះ?
បន្ទាប់ពីការសិក្សាជំនាញនេះ និសិ្សតអាចចាប់យកជំនាញដូចជា៖

  •  វិស្វករការដ្ឋាន Site Engineering
  •  វិស្វករគណនាគ្រឿងបង្គុំ Structural Engineering
  •  វិស្វករគូរប្លង់ Draftsman/Cad Operator

និងអាចប្រកបការងារនៅតាម អង្គភាព ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមហ៊ុនសំណង់នានា និងមន្ទីរពិសោធន៍សំណង់ ។

តើសាកលវិទ្យាល័យណាខ្លះដែលមានបង្រៀនជំនាញនេះ?
សម្រាប់សាកលវិទ្យាល័យដែលមានបង្រៀនជំនាញវិស្វកម្មសំណងស៊ីវិល រួមមាន ៖

  •  សាកលវិទ្យាល័យ ខេមតិច
  •  វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI)
  •  វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)
  •  វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
  •  សាកលវិទ្យាល័យន័រតុន
  •  សាកលវិទ្យាល័យលីមកុកវីង
  •  សាកលវិទ្យាល័យមេគង្គកម្ពុជា
  •  សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
  •  សាកលវិទ្យាល័យផារ៉ាហ្គន
  •  សាកលវិទ្យាល័យបៀលប្រាយ
  •  សាកលវិទ្យាល័យឯកទេសនៃកម្ពុជា
  •  សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន
  •  សាកលវិទ្យាល័យអន្តរជាតិ
  •  សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ

និងរួមមានសាកលវិទ្យាល័យនៅតាមបណ្ដារខេត្តក្រុង ជាច្រើនទៀតដែលយើងមិនអាចរៀបរាប់អស់។

សាលាដែលគួរស្វែងយល់

• សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ • សាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប
• សាកលវិទ្យាល័យមេគង្គកម្ពុជា • សាកលវិទ្យាល័យឯកទេសនៃកម្ពុជា
• សាកលវិទ្យាល័យ អាយអាយស៊ីនៃបច្ចេកវិទ្យា • វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
• វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា • សាកលវិទ្យាល័យខេមរៈ
• សាកល​វិទ្យា​ល័យ​លីម​កុក​វីង​ • វិទ្យាស្ថានជាតិពហុ​បច្ចេកវិទ្យាកម្ពុជា
• វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស • សាកលវិទ្យាល័យន័រតុន
• សាកលវិទ្យាល័យបញ្ញាជាតិ • សាកលវិទ្យាល័យ ផារ៉ាហ្គន
• វិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ • វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
• សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
• សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ • សាកលវិទ្យាល័យវេស្ទើន
ត្រឡប់ក្រោយ