Political Science

វិទ្យាសាស្ត្រនយោបាយ

មុខវិជ្ជាវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ

May 9, 2022

Share to :

author

Author:

RUN Savuth


តើវិទ្យាសាស្ត្រនយោបាយជាអ្វី?

វិទ្យាសាស្ត្រនយោបាយ គឺជាការសិក្សាអំពីនយោបាយ និងអំណាចពីទស្សនៈក្នុងស្រុក អន្តរជាតិ និងទស្សនៈប្រៀបធៀប ។ ជាទូទៅ វាសំដៅទៅលើការសិក្សាអំពីរដ្ឋាភិបាល គោលនយោបាយសាធារណៈ និងអាកប្បកិរិយានយោបាយ ។

វិទ្យាសាស្ត្រនយោបាយផ្តោតលើទ្រឹស្តី និងការអនុវត្តរបស់រដ្ឋាភិបាល និងនយោបាយនៅថ្នាក់មូលដ្ឋាន រដ្ឋ ជាតិ និងអន្តរជាតិ ។

មុខវិជ្ជាដែលសិស្សត្រូវសិក្សា

និស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយនឹងបំពេញភារកិច្ចជាក់លាក់រួមមាន៖

  • ស្រាវជ្រាវប្រព័ន្ធនយោបាយជាតិ ឬទំនាក់ទំនងបរទេសរបស់ប្រទេសមួយ
  • ការវិភាគ និងវាយតម្លៃគោលនយោបាយ ឬច្បាប់
  • ទស្សន៍ទាយនិន្នាការនយោបាយ និងសង្គមនាពេលអនាគត
  • ការប្រមូលនិងវិភាគការស្ទង់មតិសាធារណៈ
  • តាមដានព្រឹត្តិការណ៍បច្ចុប្បន្ន ការសម្រេចចិត្តនយោបាយ និងវាយតម្លៃផលប៉ះពាល់របស់វា ។

តើសិស្សត្រូវត្រៀមអ្វីខ្លះមុនសិក្សាជំនាញនេះ?

ក្រៅ​ពី​ការ​ចាប់​អារម្មណ៍​លើ​វិទ្យាសាស្ត្រ​នយោបាយ ជំនាញ​ផ្សេង​ទៀត​ដែល​សិស្ស​ត្រូវ​ពូកែ​មានដូច​ជា៖

  • ជំនាញវិភាគ
  • ជំនាញ​ទំនាក់ទំនង
  • ជំនាញការគិតច្នៃប្រឌិត
  • ជំនាញការគិតបែបស៊ីជម្រៅ ។

តើ​និស្សិត​ធ្វើ​អ្វី​បន្ទាប់​ពី​បញ្ចប់​មុខ​វិជ្ជា​នេះ?

សញ្ញាបត្រវិទ្យាសាស្ត្រនយោបាយអាចជាច្រកផ្លូវទៅកាន់តួនាទីចម្រុះ ដែលអនុញ្ញាតឱ្យសិស្សអនុវត្តជំនាញសរសេរ និងវិភាគនៅគ្រប់ស្ថាប័នជាច្រើន ។ ខាងក្រោមនេះជាអាជីពវិទ្យាសាស្ត្រនយោបាយដែលមានសក្តានុពល៖

  • អ្នកវិទ្យាសាស្ត្រនយោបាយ
  • អ្នកវិភាគគោលនយោបាយ
  • ជំនួយការអ្នកបង្កើតច្បាប់
  • អ្នកឯកទេសទំនាក់ទំនងសាធារណៈ
  • អ្នកវិភាគទីផ្សារ ។

សាកលវិទ្យាល័យផ្តល់ជូនជំនាញនេះ

  • សាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា
  • សាកលវិទ្យាល័យ កម្ពុជា
  • សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប
  • សាកលវិទ្យាល័យ អន្តរជាតិប៉ារ៉ាហ្គន ។
ត្រឡប់ក្រោយ