English Literature

មុខវិជ្ជាភាសាអង់គ្លេស

ការជ្រើសរើសភាសាអង់គ្លេសជាមុខវិជ្ជាសំខាន់ដើម្បីសិក្សានៅសាកលវិទ្យាល័យ

February 16, 2022

Share to :

author

Author:

Voeun Vibolsreyleak


ការជ្រើសរើសភាសាអង់គ្លេសជាមុខវិជ្ជាសំខាន់ដើម្បីសិក្សានៅសាកលវិទ្យាល័យ ក្នុងចំណោមនិស្សិតក្នុងប្រទេសកម្ពុជា។មានសិស្សវិទ្យាល័យជាច្រើនចង់សិក្សាភាសាអង់គ្លេសពិសេសនៅវិទ្យាស្ថានភាសាបរទេស។ ភាគច្រើនការសម្រេចចិត្តទាំងនោះ គឺដើម្បីបំពេញបំណងប្រាថ្នារបស់គ្រួសារពួកគេ ដោយសារតែ វាមានកិត្យានុភាពក្នុងការសិក្សានៅទីនោះ។
គេមើលឃើញថាមនុស្សជាច្រើនដែលចង់សិក្សាភាសាអង់គ្លេស ភាគច្រើនចង់ទទួលបានវិជ្ជាជីវៈក្នុងវិស័យអប់រំដូចជាការក្លាយជាគ្រូបង្រៀនជាដើម។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានមនុស្សមួយចំនួនសិក្សាភាសាអង់គ្លេស ដើម្បីបង្កើនជំនាញភាសាអង់គ្លេសរបស់ពួកគេតែប៉ុណ្ណោះ​ ដោយមិនមានបំណងធ្វើជាគ្រូបង្រៀន ឬអ្នកអប់រំនោះទេ។
"មនុស្សភាគច្រើនតែងតែមានការភ័ន្ដច្រឡំថា ថ្នាក់ចំណេះទូទៅភាសាបរទេសគឺសម្រាប់ក្មេងនិងសិស្សក្រោមថ្នាក់ឧត្តមសិក្សាតែប៉ុណ្ណោះ ហើយខំជំរុញឲ្យសិស្សដែលប្រលងបាក់ឌុបចប់ គួរតែទៅរៀនភាសាបរទេសថ្នាក់បរិញ្ញាបត្រ តែម្ដងដោយមិនបានសួរពីហេតុផល។​


តើវាសមនឹងតម្លៃនៃការខំប្រឹងប្រែងក្នុងរៀនបញ្ចប់ថ្នាក់បរិញ្ញាបត្រឬទេ បើសិន​យើងគ្រាន់តែចង់រៀនភាសាបន្ថែម?
 

ពិតណាស់ រៀនបានកាន់តែច្រើន​ កាន់តែល្អ គ្មានអ្វីខាតនោះទេ ក៏ប៉ុន្តែមុននឹងចំណាយពេលរៀនយើងក៏គួរថ្លឹងថ្លែងមើលផងដែរ នឹងជ្រើសរើសនូវអ្វីដែលសាកសមនឹងគោលបំណងរបស់យើងផងដែរ។​​ ជាក់ស្ដែងដូចជាការចុះឈ្មោះចូលរៀនភាសាអង់គ្លេសជាដើម មានកម្មវិធីសិក្សាយ៉ាងសំបូរបែប ដែលក្នុងនោះមាន ថ្នាក់សិក្សាពីកម្រិតដំបូង រហូតដល់ថ្នាក់មនុស្សធំ និងថ្នាក់បរិញ្ញាបត្រ ប៉ុន្តែអ្វីធ្វើឲ្យមានការពិបាកក្នុងសម្រេចចិត្តគឺ មនុស្សពេញវ័យដែលមានបំណងចង់រៀនភាសាអង់គ្លេស មិនដឹងថាគួរសម្រេចចិត្តជ្រើសរើសរៀនថ្នាក់បរិញ្ញាបត្រឬក៏ថ្នាក់ចំណេះទូទៅធម្មតា។
បើសិនជាយើងគ្រាន់តែចង់ចេះប្រើប្រាស់ភាសាអង់គ្លេសទូទៅធម្មតា ដោយមិនប៉ងក្នុងការប្រើប្រាស់ជាអាជីពទេ អ្នកគួរតែជ្រើសរើសថ្នាក់ចំណេះដឹងទូទៅធម្មតា ព្រោះថា កម្មវីធីសិក្សាប្រភេទនេះ គឺសម្រាប់អ្នក ហើយចំណែកឯកម្រិតសិក្សានៅថ្នាក់បរិញ្ញាបត្រ ក៏មានកម្រិតប្រហាក់ប្រហែលនឹងថ្នាក់ទូទៅផងដែរ។ បើគិតឲ្យចំទៅ សាលាអង់គ្លេសមានកម្មវិធីសិក្សា និងគុណភាពល្អជាងមហាវិទ្យាមួយចំនួនផងដែរ ព្រោះដោយមុខវិជ្ជាមានសមរម្យនឹងសុទ្ធតែមុខវិជ្ជាតម្រង់ទិស និងផ្ដល់ឳកាសក្នុងការអនុវត្តន៍ច្រើន។​ ម៉្យាងវិញទៀត​ កម្មវិធីសិក្សានេះក៏ផ្ដល់ឳកាសឲ្យអ្នកជ្រើសរើសមុខវិជ្ជាដែលសមស្របនឹងគោលដៅដែលអ្នកចង់រៀនផងដែរ ដូចជា ថ្នាក់ភាសាអង់គ្លេសសម្រាប់អាជីវកម្ម ថ្នាក់សន្ទនាជាដើម និងប្រើប្រាស់រយៈពេលតិចជាងផងដែរ។

សម្រាប់ប្អូនៗដែលមានបំណងសិក្សាថ្នាក់បរិញ្ញបត្រភាសាអង់គ្លេស គួរមាន៖• ភាសាអង់គ្លេស (កម្រិតមធ្យម)។ •

ចំណេះដឹងដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ៖

  •  យល់ដឹងពីវិធីសាស្ត្របង្រៀន
  •  មានចំណេះដឹងលើការបកប្រែភាសាអង់គ្លេស និងទំនាក់ទំនង ។

អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ

  •  ជាសាស្ត្រាចារ្យភាសាអង់គ្លេសតាមគ្រឹះស្ថានឧត្តមសិក្សា
  •  អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងស្ថានទូតបរទេស
  •  ក្រុមហ៊ុនផ្តល់សេវាកម្មបកប្រែ ។
  •  ក្រុមហ៊ុនជាតិ អន្តរជាតិ ។

សាកលវិទ្យាល័យដែលមានបង្រៀនជំនាញ​អក្សរសាស្ត្រភាសាអង់គ្លេស ៖
ជាដៃគូ Sala

  •  សាកលវិទ្យាល័យ​ អាយអាយស៊ី នៃបច្ចេកវិទ្យា
  •  សាកលវិទ្យាល័យ អន្តរជាតិផារ៉ាហ្គន
  •  សាកលវិទ្យាល័យ គ្រប់គ្រងអាស៊ីបូពា៌
  •  សាកលវិទ្យាល័យ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា​ (ខេមតិច)
     

មិនមែនជាដៃគូ Sala

  •  វិទ្យសា្ថនភាសាបរទេស
  •  សាកលវិទ្យាជាតិគ្រប់គ្រង
  •  វិទ្យាស្ថានជាតិសង្គមកិច្ច
  •  សាកវិទ្យាល័យន័រតុន
  •  សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
  •  សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
  •  សាកលវិទ្យាល័យបៀលប្រាយ
  •  សាកលវិទ្យាល័យ អាស៊ី​ អ៊ឺរ៉ុប
  •  សាកលវិទ្យល័យ ឯកទេស​ នៃកម្ពុជា
  •  សាកលវិទ្យាល័យធនធានមនុស្ស
  •  សាកលវិទ្យាល័យមេគង្គកម្ពុជា
  •  សាកលវិទ្យាល័យកម្ពុជាអន្តរជាតិ
  •  សាកលវិទ្យាល័យអន្តរជាតិ
  •  សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ
  •  សាកលវិទ្យាល័យកម្ពុជា
  •  សាកលវិទ្យាល័យវេស្ទើន
  •  សាកលវិទ្យាល័យខេមរៈ
  •  សាកលវិទ្យាល័យបញ្ញាជាតិ
  •  សាកលវិទ្យាល័យចេនឡា
  •  សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ
  •  សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  •  សាកលវិទ្យាល័យឥន្រ្ទវិជ្ជា
  •  សាកលវិទ្យាល័យវិទ្យាសាស្ត្រ
  •  វិទ្យាស្ថានសិល្បៈភ្នំពេញអន្តរជាតិ
  •  វិទ្យាសា្ថនអភិវឌ្ឍន៍អាស៊ីសច្ចៈ
  •  វិទ្យាស្ថានអ៊ីនធឺរេដ

និងមានសាកលវិទ្យាល័យមួយចំនួនទៀតដែលពួកយើងមិនបានរៀបរាប់អស់ ។

សាលាដែលគួរស្វែងយល់

• សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ • សាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប
• សាកលវិទ្យាល័យមេគង្គកម្ពុជា • សាកលវិទ្យាល័យឯកទេសនៃកម្ពុជា
• សាកលវិទ្យាល័យខេមរៈ • សាកលវិទ្យាល័យបញ្ញាជាតិ
• សាកលវិទ្យាល័យបញ្ញាសាស្ត្រ • សាកលវិទ្យាល័យ ផារ៉ាហ្គន
• សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ • សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
• សាកលវិទ្យាល័យភូមិន្ទភ្នំពេញ • មហាវិទ្យាល័យមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម
• សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ • សាកលវិទ្យាល័យវេស្ទើន
ត្រឡប់ក្រោយ