International Business Skill

ជំនាញពាណិជ្ជកម្មអន្តរជាតិ

ជំនាញពាណិជ្ជកម្មអន្តរជាតិ គឺជាជំនាញមួយដែលកំពុងពេញនិយម

August 23, 2021

Share to :

author

Author:

Leakna Khemarak


បើយើងក្រឡេកមើលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យុវជនជាច្រើន បែរមកចាប់អារម្មណ៍នឹងខាងផ្នែកទំនាក់ទំនងទីផ្សារ វិស័យពាណិជ្ជកម្ម ក៏ដូចជាការរកស៊ីជួញដូរ ការនាំចូលផលិតផលទាំងក្នុងស្រុកនិងក្រៅស្រុក។

ក្នុងនោះផងដែរ ជំនាញពាណិជ្ជកម្មអន្តរជាតិ គឺជាជំនាញមួយដែលកំពុងពេញនិយមក្នុងស្រទាប់យុវវ័យសម័យទំនើប ដែលទទួលបានការចាប់អារម្មណ៍បំផុតពីសិស្សានុសិស្សក្នុងសតវត្សទី២១នេះ។ ខណៈពេលដែលសព្វថ្ងៃនេះ កំណើននៃសេដ្ឋកិច្ចពិភពលោកមានលក្ខណៈកើនឡើង ដែលទាមទារឱ្យមានអ្នកដឹកនាំនាពេលអនាគតដែលយល់ច្បាស់អំពីបរិបទអាជីវកម្មអន្តរជាតិ។

ជាធម្មតាជំនាញនីមួយៗតែងរួមបញ្ចូលនៅជំនាញទន់និងជំនាញរឹង ជំនាញរឹងសំដៅដល់ជំនាញបច្ចេកទេស រីឯជំនាញទន់សំដៅដល់ការប្រាស្រ័យទាក់ទង សិល្បៈនៃការរស់នៅ។

តើអ្វីជាជំនាញពាណិជ្ជកម្មអន្តរជាតិ?ហើយជំនាញនេះសិក្សាពីអ្វី?

ជំនាញពាណិជ្ជកម្មអន្តរជាតិ សិក្សាស៊ីជម្រៅទៅលើមូលដ្ឋានគ្រឹះនៃការធ្វើអាជីវកម្មលក្ខណៈអន្តរជាតិ ការគ្រប់គ្រងសង្វាក់ផលិតកម្ម និងនវានុវត្តន៏។ យល់ដឹងបន្ថែមអំពីច្បាប់និងគោលនយោបាយពាណិជ្ជកម្ម យល់ច្បាស់អំពីការស្រាវជាវទីផ្សារ​ ការគ្រប់គ្រងយុទ្ធសាស្ត្រ ការគ្រប់គ្រងគណនេយ្យ និងហរិញ្ញវត្ថុ ព្រមទាំង យល់ដឹងពីការវិនិយោគ។

ម្យ៉ាងទៀតជំនាញនេះអនុញ្ញាតឱ្យយើងបង្កើតការយល់ដឹងអំពីពាណិជ្ជកម្មនិងទទួលបានការយល់ដឹងស៊ីជម្រៅអំពីបញ្ហាប្រឈមនិងនិន្នាការ ដែលអ្នកដឹកនាំអាជីវកម្មបានជួបប្រទះ ព្រមទាំងអនុញ្ញាតឱ្យយើងយល់ដឹងអំពីដំណើរនៃសកលភាវូបនីយកម្មដែលកើតឡើងតាមរយៈ ទំនាក់ទំនងរបស់មនុស្ស ទីផ្សារ ជំនួញ ការផ្លាស់ប្ដូរផលិតផល ថែមទាំងរួមបញ្ចូលទ្រឹស្តីនិងការអនុវត្តដោយផ្តល់នូវជំនាញគ្រប់គ្រងពាណិជ្ជកម្មយ៉ាងទូលំទូលាយផងដែរ។

សម្រាប់ប្អូនថ្នាក់ទី១២ ដែលមានបំណងចាប់យកជំនាញនេះ ប្អូនៗគួរសិក្សាស្វែងយល់មុខវិជ្ជាមួយចំនួន ដើម្បីជាមូលដ្ឋានគ្រឹះ រួមមាន

  • 📍 គណិតវិទ្យា
  • 📍 សេដ្ឋកិច្ច
  • 📍 ភាសាបរទេស


បន្ទាប់ពីបានសិក្សាជំនាញនេះរួច ប្អូនៗអាចប្រកបការងារ និងធ្វើការនៅតាមអង្គភាពជាច្រើនបានដូចជា

  • 📍 សាស្រ្តាចារ្យពាណិជ្ជកម្មអន្តរជាតិតាមគ្រឹះស្ថានសិក្សា
  • 📍 ម្ចាស់ក្រុមហ៊ុន ឬសហគ្រាសណាមួយ
  • 📍 បង្កើតអាជីវកម្មផ្ទាល់ខ្លួន
  • 📍 អ្នកប្រឹក្សាអាជីវកម្ម
  • 📍 អ្នកវិភាគអាជីវកម្ម
  • 📍 ធនាគារវិនិយោគសាជីវកម្ម
  • 📍 មន្រ្តីធនធានមនុស្ស។
  • 📍 ទីប្រឹក្សាគ្រប់គ្រង។
  • 📍 នាយកប្រតិបត្តិទីផ្សារ
  • 📍 មន្ត្រី​គ្រប់គ្រង​លទ្ធកម្ម
  • 📍 អ្នកបម្រើការងារក្នុងស្ថាប័នឯកជននានា។ល។

សាកលវិទ្យាល័យដែលមានបង្រៀនជំនាញនេះរួមមាន

  • 📍 សាកលវិទ្យាល័យជាតិគ្រប់គ្រង
  • 📍 សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
  • 📍សាកលវិទ្យាល័យ​ លីមកុកវីង
  • 📍 សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន
  • 📍 សាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា
  • 📍 សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ
  • 📍 សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
  • 📍 វិទ្យាស្ថាន ពាណិជ្ជសាស្រ្ដ អេស៊ីលីដា
  • 📍 និងមានសាកលវិទ្យាល័យមួយចំនួនទៀតដែលមិនបានរៀបរាប់អស់។

សាលាដែលគួរស្វែងយល់

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប
វិទ្យាស្ថានពាណិជ្ជកម្មខេមអ៊ែត សាកលវិទ្យាល័យមេគង្គកម្ពុជា
សាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា
សាកលវិទ្យាល័យធនធានមនុស្ស សាកលវិទ្យាល័យ អាយអាយស៊ីនៃបច្ចេកវិទ្យា
សាកលវិទ្យាល័យអន្តរជាតិ សាកលវិទ្យាល័យខេមរៈ
សាកល​វិទ្យា​ល័យ​លីម​កុក​វីង​ វិទ្យាស្ថានជាតិពហុ​បច្ចេកវិទ្យាកម្ពុជា
សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យបញ្ញាជាតិ
សាកលវិទ្យាល័យបញ្ញាសាស្ត្រ សាកលវិទ្យាល័យ ផារ៉ាហ្គន
សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
Raffles International College សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិទ្យាល័យមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម
វិទ្យាស្ថានស៊ីតិក វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍
សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វិទ្យាស្ថានវ៉ាន់ដា
សាកលវិទ្យាល័យវេស្ទើន  
ត្រឡប់ក្រោយ