International Relations

ទំនាក់ទំនងអន្តរជាតិ

តើការសិក្សាជំនាញនេះផ្តោតទៅលើអ្វី?

October 10, 2021

Share to :

author

Author:

Leakna Khemarak


តើអ្វីទៅជាទំនាក់ទំនងអន្តរជាតិ?

គេអាចឱ្យនិយមន័យទំនាក់ទំនងអន្តរជាតិ​បានច្រើនយ៉ាង ជារួមគឺជាទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ, រដ្ឋនិងអង្គការអន្តរជាតិ ឬ រវាងអង្គការអន្តរជាតិនិងអង្គការអន្តរជាតិ។

តើការសិក្សាជំនាញនេះផ្តោតទៅលើអ្វី?

ការសិក្សាអំពី​ “ទំនាក់ទំនងអន្តរជាតិ” គឺជាការសិក្សានិងស្រាវជ្រាវ ដែលសំដៅបង្ហាញដល់អ្នកសិក្សា និងអ្នកស្រាវជ្រាវនូវព្រឹត្តិការណ៍ ដែលបានកើតមានឡើងនៅក្នុងអតីតកាល ក៏ដូចជានៅពេលបច្ចុប្បន្នកាល និងយន្តការអន្តរជាតិផ្សេងទៀត ដើម្បីធ្វើឱ្យ អ្នកសិក្សា បានយល់ បានដឹងអំពីទំនាក់ទំនងនៅក្នុងសង្គមអន្តរជាតិ។

ក្នុងទស្សនៈវិស័យគតិយុត្តគឺជា ការវិភាគអំពីឥរិយាបទរបស់រដ្ឋ ដោយយោងទៅលើយន្តការនានារបស់សង្គម និងការអនុវត្តដែលផ្តោតលើការយល់ដឹងអំពីទំនាក់ទំនងពិសេសដែលមានរវាងរដ្ឋ និងរដ្ឋ ព្រមទាំង ប្រជាជាតិនិងវប្បធម៌ផ្សេងៗ ។

តើគួរត្រៀមអ្វីខ្លះសម្រាប់ជំនាញទំនាក់ទំនងអន្តរជាតិ?

សម្រាប់ប្អូនថ្នាក់ទី១២ ដែលមានបំណងចាប់យកជំនាញនេះ ដើម្បីជាមូលដ្ឋានគ្រឹះប្អូនៗគួរសិក្សាស្វែងយល់មុខវិជ្ជាមួយចំនួន ដូចជា៖

  •  ប្រវត្តិវិទ្យា
  •  សីលធម៌ពលរដ្ឋ
  •  និងជំនាញទុនខ្លះ ដូចជា ការដេញដោលមតិ និង ការនិយាយជាសាធារណៈ។

 ចំណេះដឹងដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ៖

  •  មូលដ្ឋានគ្រឹះ និងទ្រឹស្ដីទំនាក់ទំនងអន្តរជាតិ ច្បាប់ជាតិ និងច្បាប់អន្តរជាតិ
  •  មូលដ្ឋានគ្រឹះនៃការវិភាគលើបញ្ហាជាតិ និងអន្តរជាតិ កិច្ចការបរទេស
  •  យល់ដឹងអំពីទិដ្ឋភាពអន្តរជាតិ និងព្រឹតិ្តការណ៍អន្តរជាតិដែលប្រែប្រួល។ក្រោយពីសិក្សាជំនាញនេះចប់តើអាចប្រកបការងារ ឬធ្វើការនៅកន្លែងណាខ្លះ?អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖
  •  ក្រសួងការបរទេស ក្រសួងការពារជាតិ និងក្រសួងពាណិជ្ជកម្ម
  •  អង្គការជាតិ និងអន្តរជាតិ
  •  ជាសាស្រ្តចារ្យ
  •  ជាអ្នកវិភាគបញ្ហាអន្តរជាតិ
  •  ជាមន្រ្តីការទូត
  •  ជាមន្រ្តីស្រាវជ្រាវសង្គមរបស់រដ្ឋាភិបាល
  •  ជាភ្នាក់ងារការទូត
  •  ជាអ្នកវិភាគនយោបាយ
  •  ជាអ្នកឯកទេសខាងវិទ្យសាស្រ្តនយោបាយ។ល។

តើសាកលវិទ្យាល័យណាខ្លះដែលមានបង្រៀនជំនាញនេះ?
សម្រាប់សាកលវិទ្យាល័យដែលមានបង្រៀនជំនាញទំនាក់ទំនងអន្តរជាតិ រួមមាន ៖

  •  សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន
  •  សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
  •  សាកលវិទ្យាល័យខេមរៈ
  •  សាកលវិទ្យាល័យជាតិគ្រប់គ្រង
  •  សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
  •  សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
  •  សាកលវិទ្យាល័យបៀលប្រាយ
  •  សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
  •  សាកលវិទ្យាល័យមេគង្គកម្ពុជា
  •  សាកលវិទ្យាល័យកម្ពុជាអន្តរជាតិ
  •  សាកលវិទ្យាល័យអន្តរជាតិ
  •  សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ​
  •  សាកលវិទ្យាល័យកម្ពុជា
  •  សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ
  •  សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  •  សាកលវិទ្យាល័យឥន្រ្ទវិជ្ជា

និងរួមមានសាកលវិទ្យាល័យនៅតាមបណ្ដារខេត្តក្រុង ជាច្រើនទៀតដែលយើងមិនអាចរៀបរាប់អស់។

សាលាដែលគួរស្វែងយល់

• សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ • សាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប
• សាកលវិទ្យាល័យមេគង្គកម្ពុជា • សាកលវិទ្យាល័យឯកទេសនៃកម្ពុជា
• សាកលវិទ្យាល័យខេមរៈ • សាកលវិទ្យាល័យបញ្ញាជាតិ
• សាកលវិទ្យាល័យបញ្ញាសាស្ត្រ • សាកលវិទ្យាល័យ ផារ៉ាហ្គន
• សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ • សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
• សាកលវិទ្យាល័យភូមិន្ទភ្នំពេញ • មហាវិទ្យាល័យមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម
• សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ • សាកលវិទ្យាល័យវេស្ទើន
ត្រឡប់ក្រោយ