Information Technology

ជំនាញព័ត៌មានវិទ្យា

តើមុខជំនាញព័ត៌មានវិទ្យានេះសិក្សាទៅលើអ្វី?

August 23, 2021

Share to :

author

Author:

Leakna Khemarak


ការប្រើប្រាស់ឧបករណ៍សិក្សាឌីជីថលនៅក្នុងថ្នាក់រៀនបានដើរតួយ៉ាងសំខាន់ដែលអាចជួយបង្កើនឱ្យមានភាពងាយស្រួល និងមានការចូលរួមរបស់សិស្សជាមួយគ្រូបង្រៀនបានកាន់តែល្អប្រសើរ ហើយការសិក្សាតាមប្រព័ន្ធអ៊ីនធឺណេតនេះបាន សបញ្ជាក់យ៉ាងច្បាស់អំពីទស្សនៈមួយ ឬប្រធានបទមួយដែលប្អូនធ្លាប់បានស្គាល់នោះគឺ ការសិក្សាពេញមួយជីវិតជារបៀបនៃការអប់រំ ក្នុងសតវត្សទី២១។ ខណៈពេលដែលបច្ចុប្បន្នយុវជនជាច្រើនកំពុងមានការចាប់អារម្មណ៍នឹងការសិក្សាផ្នែកព័ត៌មានវិទ្យាថែមទៀតផង។

តើមុខជំនាញព័ត៌មានវិទ្យានេះសិក្សាទៅលើអ្វី?

ជំនាញព័ត៌មានវិទ្យាត្រូវបានបង្កើតឡើងដើម្បីណែនាំនិស្សិតឱ្យស្គាល់ពី Hardware, software និងបណ្តាញ Networking ដែលអាចធ្វើឱ្យប្រតិបត្តិការនៅលើប្រព័ន្ធអ៊ីនធឺណេតដូចជា៖

  • 📍 យល់ដឹងទៅលើផ្នែកបច្ចេកវិទ្យា និងមូលដ្ឋានគ្រឹះនៃព័ត៌មានវិទ្យា (Computer Fundamentals and Basic)
  • 📍 យល់ដឹងអំពីការគ្រប់គ្រងទិន្នន័យ ការរៀបចំតំឡើងនិងគ្រប់គ្រងបណ្ដាញកំព្យូទ័រ (Telecommunication Networks, Computer Networks, Biological Networks, Cognitive and Semantic Networks,...)
  • 📍 យល់ដឹងអំពីការសរសេរនិងបង្កើតកម្មវិធីកំព្យូទ័រ ការគ្រប់គ្រងគម្រោង និងការវិភាគទិន្នន័យ (Web Development, Mobile Development, Software Development, DevOps, Database Analytics,...)
  • 📍 យល់ដឹងអំពីតក្កវិទ្យា(Logic) កម្មវិធីអ៊ីនធឺណេត កម្មវិធីពហុព័ត៌មាន និងបញ្ញាសប្បនិមិត្ត (AI)
  • 📍 យល់ដឹងអំពីបច្ចេកវិទ្យាថ្មីដែលកំពុងមានវត្តមាន (Blockchain, Cybersecurity, Big Data Analytics, VR,…)

តើគួរត្រៀមអ្វីខ្លះសម្រាប់ជំនាញព័ត៌មានវិទ្យា?

សម្រាប់ប្អូនថ្នាក់ទី១២ ដែលមានបំណងចាប់យកជំនាញនេះ ដើម្បីជាមូលដ្ឋានគ្រឹះប្អូនៗគួរសិក្សាស្វែងយល់មុខវិជ្ជាមួយចំនួន ដូចជា៖

  • 📍 គណិតវិទ្យា រូបវិទ្យា : សិស្សដែលពូកែក្នុងការដោះស្រាយលំហាត់ និងពូកែក្នុងការគិត អាចឆាប់ចាប់លឿនជាង ព្រមទាំងមេរៀនភាគច្រើនទាមទារឱ្យមានការចងចាំរូបមន្ត
  • 📍 ភាសាអង់គ្លេស : ប្រភពឯកសារភាគច្រើនជាភាសាអង់គ្លេសនៅលើប្រព័ន្ធអ៊ីនធឺណេត និងយូធូប
  • 📍 ស្ទាត់ជំនាញក្នុងការសេរសេរជាភាសាខ្មែរ និងអង់គ្លេស
  • 📍 ចំណេះដឹងផ្នែកអំពីការប្រើប្រាស់ Microsoft Word, Excel, Power Point
  • 📍 ចំណេះដឹងទូទៅនៃការប្រើប្រាស់កំព្យូទ័រ​

តើខ្ញុំសាកសមនឹងសិក្សាជំនាញនេះឬទេ?

នាពេលសព្វថ្ងៃនេះ ជំនាញព័ត៌មានវិទ្យា មានការពេញនិយមពីសំណាក់សិស្សានុសិស្សទាំងនិសិ្សតជានារីនិងបុរស។

បុគ្គលិកលក្ខណៈដែលសាកសមក្នុងការសិក្សាជំនាញនេះគួរតែ៖

  • 📍 ពូកែស្រាវជ្រាវ : ជំនាញនេះមានភាពទូលំទូលាយ គ្មានអ្នកណាអាចចេះមេរៀនទាំងអស់នៅក្នុងថ្នាក់បានទេ ដូចនេះទាមទារឱ្យនិសិ្សតធ្វើការស្រាវជ្រាវច្រើន
  • 📍 អត់ធ្មត់ : ភាពអត់ធ្មត់ពិតជាសំខាន់ក្នុងការសិក្សានូវមុខជំនាញនេះ ទាមទារឱ្យនិសិ្សតធ្វើការវឹកហាត់លុតដំចំនេះដឹងដោយខ្លួនឯង
  • 📍 ពូកែគិត : រាល់កិច្ចការទាមទារការគិតពិចារណាខ្ពស់ ដូចជាការសរសេរកូដដើម្បីឱ្យអក្សរមានចលនា(រត់នៅលើscreen)​ យើងត្រូវចំណាយពេលគិតពី​អ័ក្សអរដោនេ តើត្រូវសរសេរបែបណាឱ្យស៊ីភ្ជាប់នឹងអ័ក្សអាប់ស៊ីស

តើអំឡុងពេលសិក្សាតើកត្តាអ្វីខ្លះដែលជាផលលំបាក?

បញ្ហាប្រឈមដ៏ពិបាកបំផុតនោះគឺសុខភាព
អង្គុយតែមួយកន្លែង បណ្ដាលឱ្យមានការស្ពឹកស្រពន់
បញ្ហាភ្នែកសម្លឹង ឬមើលកញ្ចក់កំព្យូទ័រច្រើន
ដាច់យប់ ដាច់បាយ អត់ដេក
ធ្វើឱ្យពិការបេះដូងព្រោះ មិនសូវស្គាល់សេ្នហា ស្គាល់តែការសិក្សានិងកូដ។

តើអ្វីទៅជាគុណសម្បត្តិដែលនៃជំនាញព័ត៌មានវិទ្យា?

គុណសម្បត្តិនៃការសិក្សាជំនាញព័ត៌មានវិទ្យារួមមាន៖
ងាយស្រួលស្វែងរកការងារ ព្រោះទីផ្សារបច្ចុប្បន្នកំពុងត្រូវការអ្នកចេះបច្ចេកវិទ្យា
មានប្រភេទការងារជាច្រើនក្នុងការជ្រើសរើស (Web Designer, Application Developer, Helpdesk Support,...)
មានសមត្ថភាពក្នុងការចាប់យកជំនាញផ្សេងបានយ៉ាងងាយ
បើនិយាយពីប្រាក់ខែវិញគឺមិនអាចកំណត់ថាត្រឹមណាបានទេឱ្យតែចេះច្បាស់និងមានជំនាញពិតប្រាកដ។

តើសាកលវិទ្យាល័យណាខ្លះដែលមានបង្រៀនជំនាញនេះ?

សាកលវិទ្យាល័យដែលមានបង្រៀនជំនាញព័ត៌មានវិទ្យារួមមាន៖

- 📍សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- 📍 សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច
- 📍 វិទ្យាស្ថានជាតិប្រៃសណីយ៍​ ទូរគមនគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
- 📍 វិទ្យាស្ថានបច្ចេកទេសកម្ពុជា
- 📍 សាកលវិទ្យាល័យពុទ្ធិសាស្រ្ត
- 📍​ សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា
- 📍 សាកលវិទ្យាល័យផារាហ្គន
- 📍 សាកលវិទ្យាល័យលីមកុកវីង
- 📍 សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ
- 📍 សាកលវិទ្យាល័យកម្ពុជា
- 📍 សាកលវិទ្យាល័យខេមរៈ
- 📍សាកលវិទ្យាល័យន័រតុន
- 📍សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
- 📍 សាកលវិទ្យាល័យបៀលប្រាយ
- 📍 សាកលវិទ្យាល័យអាស៊ីអឺរ៉ុប
- 📍 សាកលវិទ្យាល័យអន្តរជាតិ
- 📍 សាកលវិទ្យាល័យចេនឡា
- 📍 សាកលវិទ្យាល័យឯកទេសនៃកម្ពុជា
- 📍សាកលវិទ្យាល័យបញ្ញាជាតិ
- 📍 សាកលវិទ្យាល័យវេសស្ទើន
  និងមានសាកលវិទ្យាល័យជាច្រើនទៀតដែលមិនបានរៀបរាប់អស់។​

សាលាដែលគួរស្វែងយល់

• សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ • សាកលវិទ្យាល័យមេគង្គកម្ពុជា
• សាកលវិទ្យាល័យមេគង្គកម្ពុជា • សាកលវិទ្យាល័យឯកទេសនៃកម្ពុជា
• សាកលវិទ្យាល័យ អាយអាយស៊ីនៃបច្ចេកវិទ្យា • វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
• វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា • សាកលវិទ្យាល័យខេមរៈ
• សាកល​វិទ្យា​ល័យ​លីម​កុក​វីង​ • វិទ្យាស្ថានជាតិពហុ​បច្ចេកវិទ្យាកម្ពុជា
• វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស • សាកលវិទ្យាល័យន័រតុន
• សាកលវិទ្យាល័យបញ្ញាជាតិ • សាកលវិទ្យាល័យ ផារ៉ាហ្គន
• វិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ • វិទ្យាស្ថានសិល្បៈភ្នំពេញអន្តរជាតិ
• វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ • សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
• សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
• វិទ្យាស្ថានស៊ីតិក • សាកលវិទ្យាល័យពុទ្ធិសាស្ត្រ
• សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ • សាកលវិទ្យាល័យវេស្ទើន
ត្រឡប់ក្រោយ