SAAT Mini Fair 2022

ពិព័រណ៍ស្អាតឆ្នាំ២០២២

ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៦ និងទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២

November 23, 2022

Share to :

author

Author:

Pov Narong


តើពិព័រណ៍ស្អាត២០២២ រឺ 2022 SAAT MINI FAIR ជាអ្វី?

ពិព័រណ៍ស្អាត២០២២ រឺ 2022 SAAT MINI FAIR ជាកម្មវិធីថ្មីដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការកាត់បន្ថយសម្រាមរឺថង់ប្លាស្ទិច ដោយជំនួសនូវការប្រើប្រាស់ tote bag រឺ tumbler ជាដើម។

ក្នុងពិព័រណ៍នេះផងដែរ ក៏មានការចូលរួមពីបណ្ដាហាងជាច្រើនផ្សេងៗគ្នា រួមមាន ចំណីអាហារ របស់ធ្វើដោយដៃ របស់កែច្នៃឡើងវិញ និងហាងជាច្រើនផ្សេងទៀត។ បន្ថែមពីនេះទៀត ក៏មានល្បែងផ្សេងៗសម្រាប់លែងកម្សាន្តនិងសកម្មភាពជាច្រើនទៀត ជាពិសេសនោះគឺ ការប្រគុំតន្ត្រីទៀតផង (Mini concert)។

ដូចនេះ បើចង់ដឹងថាពិព័រណ៍ស្អាតឆ្នាំនេះមានអ្វីថ្មីនិងពិសេសខ្លះនោះ កុំភ្លេចមកចូលរួមអោយបានច្រើនទាំងអស់គ្នានៅថ្ងៃទី 26 27 ខែ វិច្ឆិកា ឆ្នាំ 2022 ចាប់ពីម៉ោង ១០ព្រឹក ដល់ ៧ល្ងាច នៅ Factory Phnom Penh ។

ត្រឡប់ក្រោយ