ពិព័រណ៍អប់រំ និងការងារប្រទេសថៃឆ្នាំ 2023
រៀបចំដោយស្ថានទូតថៃ នៅរាជធានីភ្នំពេញ
February 17, 2023

Author:
Pov Narong
ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជារួមសហការជាមួយអាជ្ញាធរទេសចរណ៍ថៃ (TAT) និងបណ្ដាញអតីតនិសិ្សតកម្ពុជាដែលបញ្ចប់ការសិក្សាពីប្រទេសថៃ នឹងរៀបចំកម្មវិធីពិព័រណ៍ការសិក្សានិងការងារ ២០២៣ (Thailand Education & Jobs Fair 2023) ដែលនឹងរៀបចំឡើងនៅថ្ងៃសោរ៍ ទី ១៨ កុម្ភៈ ២០២៣ ចាប់ពីវេលាម៉ោង ១០ ព្រឹក - ៥ ល្ងាច នៅអគារ CJCC សកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ។
នេះជាឱកាសដ៏ល្អសម្រាប់លោកអ្នក ពិសេសអ្នកកំពុងស្វែងរកការងារធ្វើដែលអាចជួបជាមួយក្រុមហ៊ុនឈានមុខគេរបស់ថៃនិងកម្ពុជា ដោយអ្នកនឹងទទួលបាននូវព៌ត័មានទាក់ទងជាមួយនឹងការងារនិងទទួលបានឱកាសការងារថែមទៀតផង លើសពីនេះទៅទៀតនោះអ្នកនឹងបានជួបជាមួយសកលវិទ្យាល័យល្បីៗមកពីប្រទេសថៃដែលនឹងធ្វើឲ្យអ្នកទទួលបានព៌ត័មានទាក់ទងជាមួយជាមួយនឹងអាហារូបករណ៍បន្តការសិក្សានៅប្រទេសថៃ។
កម្មវិធីបើកនឹងប្រារពធ្វើនៅវេលាម៉ោង ២ រសៀល ព្រមជាមួយការធ្វើបទអត្ថាធិប្បាយចំនួន ២ ទាក់ទងជាមួយឱកាសក្នុងការទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ព្រមទាំងគន្លឹះនិងបទពិសោធន៍សំខាន់ៗ ពីអតីតនិស្សិតដែលបញ្ជប់ការសិក្សាដោយជោគជ័យពីប្រទេសថៃ៕
សូមចុះឈ្មោះចូលរួមតាមរយៈតំណរមួយនេះ ៖ https://docs.google.com/.../1hND5IswYUa2.../prefill prefill ឬតាមរយៈ QR Code ខាងលើ
ទីតាំង៖ CJCC សាកលវិទ្យាល័យភូមិន្ទភ្នំពេញ