octopus

Discover universities and majors on our

Virtual University Fair

information about English department Go Back

Phal Chanthya

11/22/2021

បើកម្រិតអង់គ្លេសខ្ញុំមិនសូវខ្លាំងហើយខ្ញុំអត់សូវចេះនិងស្គាល់ vocabulary ច្រើន ចឹងខ្ញុំគួររើសមួយណាល្អជាង ?បងជួយពន្យល់ខ្ញុំភាពខុសគ្នារវាង BA and DIS in English departmentបានអត់?

Leng Socheata

11/22/2021

"BA វាជាមុខជំនាញ ផ្នែកភាសារអង់គ្លេស នៅ IFL ហើយវាតម្រូវឲ្យសិស្សទាំងអស់ត្រូវប្រលងចូល ដោយប្រលង ផ្នែក Grammar, Vocabulary, and Reading។ ហើយនៅឆ្នាំទី៤ សិស្សអាចរើសជំនាញមួយចំនួនដូចជា Translation , Teaching, និង Business Communication ជាដើម។DIS=Department of International Studies ហើយវាក៏តម្រូវឲ្យប្រលងចូលដែរ ដោយប្រលងផ្នែក Grammar និង General Knowledge ដោយប្រលងនិងរៀន ជាភាសារអង់គ្លេស។ ពេលរៀនដល់ឆ្នាំទី4 សិស្សអាចរើសជំនាញ១ ក្នុងចំណោម ២ មានដូចជា សេដ្ឋកិច្ចអន្តរជាតិ (IE=International Economics) និង ទំនាក់ទំនងអន្តរជាតិ (International Relations)BA និង DIS ប្រលងភាសារអង់គ្លេស នៅកម្រិត Intermediate វាអាស្រ័យទៅលើសិស្សម្នាក់ៗ ប្រសិនបើសិស្សចាប់អារម្មណ៍ ទៅលើផ្នែកព្រឹត្តិការណ៍ពិភពលោក ប្រវត្តិសាស្រ្ត ច្បាប់អន្តរជាតិ ពាណិជ្ជកម្ម ឬ ការទូត ហើយដឹងច្រើនអំពីវា បូកនឹងការរៀបចំខ្លួនបានល្អ គាត់រើស DIS វានឹងល្អប្រសើរ។ ប្រសិនបើសិស្សចាប់អារម្មណ៍ ការបង្រៀនភាសារអង់គ្លេស ការបកប្រែ ឬការទំនាកទំនងជាភាសារ អង់គ្លេស ហើយថែមទាំង គាត់មានគ្រឹះផ្នែកភាសារអង់គ្លេសល្អទៀត គាត់រើស BA គឺជួយសម្រួលទៅលើការសិក្សាគាត់បានច្រើន។ BA និង DIS តែងតែមាន Assignment និង homework ច្រើន ហើយវាក៏មានការធ្វើបទបង្ហាញច្រើនផងដែរ។ ប្រសិនបើមានអ្នកចង់ចាប់យកជំនាញទាំងពីក្នុងពេលតែមួយគាត់នឹងជួបនៅបញ្ហាច្រើនដែលដូចជា មាន Assignment និង homework ច្រើនជាដើម, ប្រឈមនឹងដាច់យប់ច្រើន និង ការប្រលង Final ក្នុងសប្តាហ៍ជាមួយគ្នា។ ការរើសជំនាញវាក៏ទាក់ទងទៅនឹងការងារនៅពេលអនាគត់ដែរ ចឹងប្អូនគួរតែគិតថាប្អូនចង់ធ្វើការងារបែបណាបន្ទាប់ពីរៀនចប់ នៅពេលដែលយើងដឹងថាចង់ធ្វើអ្វីហើយ យើងនឹងមានចម្លើយថាគួររៀនអ្វី ហើយនឹងត្រៀមខ្លួនដើម្បីរៀន នឹងដុសខាត់សមត្ថភាព ដើម្បីរៀនសាលាដែលប្អូនចង់រៀន។ "