សេចក្តីជូនដំណឹងស្តីពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅសិក្សានៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤
សិក្សានៅ China Three Gorges University
April 17, 2023

Author:
Pov Narong
ដោយយោងលិខិតលេខ ២៨៤៦ កបទ.សអ/អប៣ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជាបានជូនដំណឹងដល់សាធារណជនទាំងពីរភេទ ជ្រាបថា៖ ក្នុងឆ្នាំ២០២៣នេះ សាកល- វិទ្យាល័យ China Three Gorges ខេត្ត Hubei នៃប្រទេសចិន សម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៥ កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅសិក្សាលើមុខជំនាញ International and Regional Studies ជាភាសាអង់គ្លេសរយៈពេល ០២ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ ភាគីមិត្តរ៉ាប់រងតែថ្លៃសិក្សា (ថ្លៃសាលា) ប៉ុណ្ណោះ ចំណែកឯការចំណាយផ្សេងៗទៀត ជាបន្ទុករបស់សាមីជន។
បេក្ខជនដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីអាហារូបករណ៍ខាងលើ សូមអញ្ជើញមកចុះឈ្មោះ និងបំពេញ ពាក្យសុំអាហារូបករណ៍ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល ៥០ម៉ែត្រ) ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០នាទី។ ផ្អែកលើចំនួនបេក្ខជនដែលបានដាក់ពាក្យ ក្រសួង នឹងជ្រើសរើសយកបេក្ខជន ចំនួន ០៥នាក់ ដើម្បីបញ្ជូនទៅក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្តនីតិវិធី។
-សម្រាប់ព័ត៌មានលម្អិត៖ tinyurl.com/37usue74
-------------------
***Disclaimer: The Content on this website is provided for informational purposes only and is not owned by us. Although we strive to ensure the accuracy and completeness of the content, we make no representations nor guarantees about its accuracy or reliability. You are responsible for any risks or liabilities resulting from relying on this information.