អាហារូបករណ៍ ១០០% សិក្សាថ្នាក់កុំព្យូទ័រ ១២០០ កន្លែង សម្រាប់គ្រូបង្រៀន

អាហារូបករណ៍ ១០០% សិក្សាថ្នាក់កុំព្យូទ័រ ១២០០ កន្លែង សម្រាប់គ្រូបង្រៀន

អាហារូបករណ៍ ១០០% សិក្សាថ្នាក់កុំព្យូទ័រ ១២០០ កន្លែង សម្រាប់គ្រូបង្រៀន

June 14, 2024

Share to :

author

Author:

Sokunpanha Chann


អាហារូបករណ៍ ១០០% សិក្សាថ្នាក់កុំព្យូទ័រ ១២០០ កន្លែង សម្រាប់គ្រូបង្រៀន

Sala និង IFA គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការសហការគ្នាក្នុងការរៀបចំគម្រោងមួយឈ្មោះថា “អក្ខរកម្មកុំព្យូទ័រសម្រាប់គ្រូបង្រៀន”  ដែលមានគោលបំណងផ្តល់ការយល់ដឹងមូលដ្ឋានពីអក្ខរកម្មកុំព្យូទ័រ ដើម្បីចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពគ្រូបង្រៀនក្នុងការប្រើ ប្រាស់សម្រាប់ការងារក្នុងបរិបទឌីជីថលសតវត្សទី២១ ។

ក្រោយបញ្ចប់កម្មវិធីសិក្សា លោកគ្រូ អ្នកគ្រូ ត្រូវបានរំពឹងទុកថាលោកគ្រូ អ្នកគ្រូនឹង​៖  
-អាចប្រើប្រាស់កុំព្យូទ័រ និងកម្មវិធីផ្សេងទៀតដោយមានភាពជឿជាក់ ដូចជា Word, និង Excel  និងអ៊ីមែល សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនៅការងារការិយាល័យ និងការបង្រៀនសិស្ស
-ចេះប្រើប្រាស់ប្រព័ន្ធសង្គមបានល្អ និងអាចរក្សាសុវត្ថិភាពតាមរយៈអនឡាញ 

+ រយៈពេលនៃការសិក្សា៖ ១ ខែ 

+ជម្រើសក្នុងការសិក្សា៖ 
- សិក្សាក្នុងថ្នាក់រៀនផ្ទាល់៖ វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ ( IFA ) 
- តាមអនឡាញ

+ អាចជ្រើសរើសវេនសិក្សាចំណោមកាលវិភាគទាំងបី៖​
- ថ្ងៃសៅរ៍ ម៉ោង ១:៣០-៥:៣០ 
- ថ្ងៃអាទិត្យ ម៉ោង  ១:៣០-៥:៣០ 
- វេនល្ងាច រៀន៣ថ្ងៃ ម៉ោង ៦:00 - ៨:៣០ 

សម្រាប់ការចុះឈ្មោះសូមលោកគ្រូអ្នកគ្រូចុចលើពាក្យ Apply now
សម្រាប់ព័ត៌មានបន្ថែមសូមលោកគ្រូអ្នកគ្រូទំនាក់ទំនងមកកាន់តេលេក្រាម៖
https://t.me/Sala_Advisor098