ឪកាសអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ (Techo Digital Talent Scholarship)

ឪកាសអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ (Techo Digital Talent Scholarship)

ថ្នាក់បរិញ្ញាបត្រ រហូតដល់ ៥០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៣

December 30, 2022

Share to :

author

Author:

Pov Narong


អាហារូបករណ៍ទេពកោស្យឌីជីថលតេជោ ផ្តល់ជូនសិស្សឆ្នើមរហូតដល់ ៥០០នាក់/ឆ្នាំ ដើម្បីបង្កើនសមត្ថភាពធនធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថល ក្នុងការចូលរួមអភិវដ្ឍសេដ្ឋកិច្ចឌីជីថល រដ្ឋាភិបាលឌីជីថល និងបដិវឌ្ឍឧស្សាហកម្មទី៤។

១.គ្រឹះស្ថានអប់រំនិងជំនាញសិក្សា

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោផ្តល់ជូនដល់និស្សិតសម្រាប់សិក្សានៅគ្រឹះស្ថានឧត្តមសិក្សាដែលមានជំនាញនិងចំនួនកំណត់ដូចខាងក្រោម៖

  • បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)
    • ទូរគមនាគមន៍ និងបណ្តាញ (Telecoms and Networking)
    • វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
    • ធុរកិច្ចឌីជីថល ( Digital Business )
  • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
    • វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
    • ទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecoms and Electronic)
    • បច្ចេកវិទ្យាព័ត៌មាន (Information Technology)
  • វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)
    • វិស្វករបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (Information and Communication Engineering)
    • អេឡិចត្រូនិកនិងទូរគមនាគមន៍ (Electronic and Telecoms)
  • សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)
    • បច្ចេកវិទ្យាក្លោដ (Cloud Computing)
    • សន្តិសុខសាយប័រ (Cybersecurity)
    • អភិវឌ្ឍន៍សុសវែរ (Software Development)
    • គ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន (Information Technology Management)
    • បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communications Technology)
  • សាកលវិទ្យាល័យជំនាញបច្ចេកវិទ្យាឌីជីថលជាច្រើនទៀត។

២.អត្ថប្រយោជន៍នៃអាហារូបករណ៍

  • កុំព្យូទ័រយួរដៃ ១គ្រឿង
  • ទទួលបានការរ៉ាប់រងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី ៣១០០ ដុល្លារ រហូតដល់ ២៤៧០០ ដុល្លា
  • ទទួលបានឪកាសការងារ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ក្រុមហ៊ុន ឬធនាគារជាដើម។

៣.លក្ខខណ្ឌនៃការជ្រើសរើស

  • ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (គ្រប់និទ្ទេស ទាំងថ្នាក់វិទ្យាសាស្ត្រពិត និង​​​ ថ្នាក់វិទ្យាសាស្ត្រសង្គម​) ចាប់ពីឆ្នាំ ២០១៨ ដល់ ២០២២
  • និស្សិតត្រូវឆ្លងកាត់ការធ្វើតេស្តវាស់ស្ទង់សមត្ថភាពចំណេះដឹងមូលដ្ឋានលើវិញ្ញាសា គណិតវិទ្យា និងភាសាអង់គ្លេស តាមប្រព័ន្ធកុំព្យូទ័រដើម្បីទទួលបានកញ្ចប់ឧបត្ថមថ្លៃសិក្សាពិសេស ៥០%បន្ថែមទៀត។

៤.កាលបរិច្ឆេទ និងការចុះឈ្មោះប្រឡង

ការចុះឈ្មោះប្រឡងត្រូវធ្វើតាមប្រព័ន្ធអនឡាញ www.cadt.edu.kh/scholarship ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧។