ឪកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន

ឪកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន

អាហារូបករណ៍តាមរយៈក្រសួងអប់រំ យុវជន និង កីឡា

December 20, 2022

Share to :

author

Author:

Pov Narong


ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់សាធារណជនទាំងពីរភេទ ជ្រាបថា៖ ក្នុងឆ្នាំ២០២៣ ក្រសួងនឹងធ្វើការប្រឡងជ្រើសរើសនិស្សិតចំនួន ៦៧នាក់ ឱ្យទទួលអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតចិន (CSC) ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅតាមគ្រឹះស្ថាន ឧត្តមសិក្សានានា ក្នុងប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។

  • ទីកន្លែងទទួលពាក្យ៖ ការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ ដែលមានអាសយដ្ឋាន៖ អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរាចម្ងាយប្រហែល ៥០ម៉ែត្រ)។
  • ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០ រសៀល
  • សម្រាប់ព័ត៌មានលម្អិត៖ https://www.facebook.com/moeys.gov.kh/posts/pfbid0TgFQoFL6PbixqSjf127uv5LGcUSLXp4WcVJC3zmN1PM4y1TXJnC9LtpQqPigpjjpl