ឱកាសអាហារូបករណ៍ផ្លាស់ប្ដូរការសិក្សា Hurford Youth Fellowship 2025
ឱកាសអាហារូបករណ៍ផ្លាស់ប្ដូរការសិក្សា Hurford Youth Fellowship 2025
July 11, 2024

Author:
Sokunpanha Chann
ឱកាសអាហារូបករណ៍ផ្លាស់ប្ដូរការសិក្សា Hurford Youth Fellowship 2025 រយៈពេល៣ខែ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក
Hurford Youth Fellowship 2025 គឺជាកម្មវិធីផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិ ទៅសិក្សានៅសហរដ្ឋអាមេរិករយៈពេល ៣ ខែ គឺចាប់ពីថ្ងៃទី១ខែមីនា រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ដោយមានគោលបំណងដើម្បីអភិវឌ្ឍភាពជាអ្នកដឹកនាំ កសាងសក្ដានុពលដល់យុវជន ក្នុងការយល់ដឹង និងលើកកម្ពស់ប្រជាធិបតេយ្យនៅក្នុងសហគមន៍ដែលពួកគេរស់នៅ។ និស្សិតដែលចូលរួមនឹងសិក្សាទៅលើប្រធានបទជាច្រើន ហើយបន្ទាប់ពីបញ្ចប់ការសិក្សាពួកគេនឹងក្លាយមូលធនមនុស្សសម្រាប់ប្រទេសជាតិ និងក្នុងតំបន់ ហើយពួកគេអាចមានឱកាសបង្កើនទំនាក់ទំនង និងធ្វើការងាររួមគ្នាជាមួយបណ្ដាញនិស្សិតមកពីបណ្ដាប្រទេសផ្សេងទៀត ដើម្បីជំរុញគំនិតផ្ដួចផ្ដើមចលនាពិភពលោកដើម្បីប្រជាធិបតេយ្យ។
- ថ្ងៃផុតកំណត់នៃការដាក់ពាក្យ៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
- ចុះឈ្មោះតាមរយៈ https://www.nedfellowships.org/Start/Hurford
សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់គេហទំព័រ www.movedemocracy.org ឬតាមរយៈអ៊ីមែល youthfellows@ned.org
បញ្ជាក់៖ឱកាសនេះត្រូវបានផ្សព្វផ្សាយក្នុងគោលបំណងផ្តល់ជាដំណឹងទៅកាន់អ្នកប្រើប្រាស់វេបសាយ ឬ កម្មវិធីទូរស័ព្ទដៃ Sala.co ដែលក្រុមការងារព្យាយាមស្វែងរកឱកាសដែលអាចទុកចិត្តបានមុននឹងផ្សព្វផ្សាយ តែនឹងមិនមានការទទួលខុសត្រូវចំពោះការផ្លាស់ប្តួរ ឬ ប្រែប្រួលអ្វីពីឱកាសនេះឡើយ។