ឱកាសអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស
ឱកាសអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស
October 18, 2024

Author:
Sokunpanha Chann
អាហារូបករណ៍ ១០០% ចំនួន ៤៥កន្លែង
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤៥កន្លែង សិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស
ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្តល់អាហារូបករណ៍ ១០០% លើថ្លៃសិក្សា ចំនួន ៤៥កន្លែង សិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស។ ក្នុងនោះថ្នាក់បរិញ្ញាបត្រ ចំនួន ៣០កន្លែង និងថ្នាក់បរិញ្ញាបត្ររង ចំនួន ១៥កន្លែង។
- ចូលរៀនឆ្នាំទី១ ឆមាសទី១៖
- ចន្ទ-សុក្រ ចូលរៀន ២៨ វិច្ឆិកា ២០២៤
- សៅរ៍-អាទិត្យ ចូលរៀន ២៣ វិច្ឆិកា ២០២៤
+ អំពីការដាក់ពាក្យស្នើសុំអាហារូបករណ៍៖
និស្សិតដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យស្នើសុំអាហារូបករណ៍បានតាមរយៈ៖
១. ដាក់ពាក្យផ្ទាល់នៅទីស្នាក់ការអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដែលមានអាសយដ្ឋានផ្ទះលេខ ៤៤ ផ្លូវលេខ ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ (បណ្ណាគារកម្ពុជា) លេខទូរស័ព្ទទំនាក់ទំនង ០៩៦ ៥៩១ ៦៩៤២
២. តាមរយៈ Google form អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដោយបំពេញពាក្យស្នើសុំនិងភ្ជាប់ជាមួយនឹងឯកសារតម្រូវ Scan ឬថត (ឲ្យបានច្បាស់) តាម QR Code ឬតាមរយៈតំណភ្ជាប់៖ https://docs.google.com/forms/d/e/
៣. តាមរយៈតេលេក្រាម របស់ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដោយបំពេញពាក្យស្នើសុំ និងភ្ជាប់ជាមួយនឹងឯកសារតម្រូវ Scan ឬថត (ឲ្យបានច្បាស់) ផ្ញើទៅកាន់តេលេក្រាមរបស់ក្រុមការងារតាមរយៈ៖
- ០១៧ ៦៨៤ ៨៨១
- ០៩៦ ៥៩១ ៦៩៤២
- ០៩៦ ៥៤៩ ០៧៣៣
+ កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៤
- ចុះឈ្មោះមុនថ្ងៃចូលរៀននឹងទទួលបានការសិក្សាបំប៉នលើភាសាអង់គ្លេសនិងមូលដ្ឋានគ្រឹះកុំព្យូទ័រដោយឥតគិតថ្លៃ
បញ្ជាក់៖ឱកាសនេះត្រូវបានផ្សព្វផ្សាយក្នុងគោលបំណងផ្តល់ជាដំណឹងទៅកាន់អ្នកប្រើប្រាស់វេបសាយ ឬ កម្មវិធីទូរស័ព្ទដៃ Sala.co ដែលក្រុមការងារព្យាយាមស្វែងរកឱកាសដែលអាចទុកចិត្តបានមុននឹងផ្សព្វផ្សាយ តែនឹងមិនមានការទទួលខុសត្រូវចំពោះការផ្លាស់ប្តួរ ឬ ប្រែប្រួលអ្វីពីឱកាសនេះឡើយ។