Scholarship for Master's and Doctoral Scholarships to Study in Japan

ដំណឹងអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅសិក្សានៅប្រទេសជប៉ុន

ក្រោមគម្រោងអាហារូបករណ៍របស់ប្រទេសជប៉ុន សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា (JDS) សម្រាប់ឆ្នាំ២០២២

September 21, 2022

Share to :

author

Author:

Pov Narong


យោងទៅតាមសេចក្តីជូនដំណឹងលេខ៤៩ ចុះថ្ងៃទី១០​​ ខែសីហា​ ឆ្នាំ២០២២ របស់ក្រសួងអប់រំ យុវជន និង កីឡា​ ស្តីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិតក្រោមគម្រោងអាហារូបករណ៍របស់ប្រទេសជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា (JDS) សម្រាប់ឆ្នាំ២០២២ ក្រសួងបានជូនដំណឹងដល់ មន្ត្រីរាជការ ទាំងពីរភេទថា៖ កម្មវិធីអាហារូបករណ៍ជប៉ុន ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ការការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា (JDS) នឹងទទួលបណ្តុះបណ្តាលនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master Degree) រយៈពេល​ ០២ឆ្នាំ ចំនួនអតិបរមា ២៤នាក់ និងថ្នាក់បណ្ឌិត (Ph.D Degree) រយៈពេល ០៣ឆ្នាំ ចំនួនអតិបរមា ០២នាក់នៅប្រទេសជប៉ុន ក្នុងឆ្នាំ២០២៣។

មធ្យោបាយធ្វើដំណើរទៅមក កម្ពុជា/ជប៉ុន/កម្ពុជា ថ្លៃសិក្សា ប្រាក់អាហារូបករណ៍ ជាបន្ទុករបស់រាជរដ្ឋាភិបាលជប៉ុន។

I.លក្ខខណ្ឌនៃការជ្រើសរើស

១.ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

    បេក្ខជនទាំងពីរភេទត្រូវ

  • មានសញ្ញាតិខ្មែរ
  • មានសញ្ញាបត្របរិញ្ញាបត្រ (Bachelor's Degree)
  • មានអាយុចន្លោះពី២២-៣៩ឆ្នាំ គិតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣
  • មានចំណេះដឹងភាសាអង់គ្លេសគ្រប់គ្រាន់ ព្រោះការសិក្សាយកភាសាអង់គ្លេសជាយាន
  • មានបទពិសោធន៍ការងារយ៉ាងតិច ០២ឆ្នាំ ជាបុគ្គលិករដ្ឋដែលធ្វើការពេញម៉ោងតាមស្ថាប័នពាក់ព័ន្ធ (ចំពោះបុគ្គលិកជាប់កិច្ចសន្យាមិនត្រូវបានអនុញ្ញាតទេ)។
  • មានសុខភាពល្អបរិបូណ៌ទាំងកាយសប្បទា និង សតិបញ្ញា។

កំណត់ចំណាំ

បេក្ខជនដែលមិនមែនជាគោលដៅរបស់គម្រោងអាហារូបករណ៍ JDS មានដូចជា៖

  • គ្រូបង្រៀន (បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ សាកលវិទ្យាល័យ PTTC /RTTC /TEC /NIE /NISE /NIPSE) និងមន្រ្តីបម្រើការងារទៅតាមវិទ្យាស្ថានបណ្តុះបណ្តាលក្រោមក្រសួង។
  • បុគ្គលិកដែលបម្រើការងារនៅមន្ទីរពេទ្យ មន្រ្តីប៉ូលីស និង មន្ត្រីផ្នែកពន្លត់អគ្គិភ័យ។

សម្រាប់ព័ត៌មានលម្អិតសូមពិនិត្យមើលឯកសារអង្គភាពគោលដៅដែលមានភ្ជាប់ជូន។

២.ថ្នាក់បណ្ឌិត (Doctorate)

បេក្ខជនទាំងពីរភេទត្រូវ៖

  • មានសញ្ជាតិខ្មែរ
  • មន្ត្រីដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) ក្រោមកម្មវិធីអាហារូបករណ៍ JDS
  • មានអាយុក្រោម ៤៥ឆ្នាំ គិតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣
  • មានបទពិសោធន៍ការងារយ៉ាងតិច ២ឆ្នាំ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្រោមកម្មវិធីអាហារូបករណ៍ JDS
  • ត្រូវមានអត្ថបទត្រួតពិនិត្យរួមគ្នា យ៉ាងហោចណាស់មួយអត្ថបទ ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុង ទស្សនាវដ្តីវិទ្យាសាស្ត្រដែលទទួលស្គាល់ជាអន្តរជាតិ ឬមានផែនការច្បាស់លាស់ក្នុងការបោះពុម្ពផ្សាយ ក្នុងកំឡុងពេលដាក់ពាក្យ (ក្នុងករណីនេះ ការវាយតម្លៃពីសាស្ត្រាចារ្យដឹកនាំ នឹងតម្រូវឱ្យមានជាចាំបាច់ ក្នុងលិខិតណែនាំ)
  • មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា។

 II. មុខជំនាញទៅសិក្សា (សម្រាប់ទាំងពីរកម្រិត)

  1.  Infrastructure Development
  2. Private Sector Development
  3. Improvement of Education Quality
  4. Agriculture and Rural Development
  5. Improvement of Urban Living Environment
  6. Improvement of Healthcare and Social Security System
  7. Improvement of Administrative Functions
  8. Legal and Judicial Development
  9. Building of International Relations 

III. កាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យ

បេក្ខជនដែលមានបំណងដាក់ពាក្យកម្មវិធីអាហារូបករណ៍នេះ សូមបំពេញសំណុំឯកសារផ្សេងៗ និងផ្ញើមក កាន់ការិយាល័យ JICE-JDS ដែលមានអាសយដ្ឋាន៖ អគារ AURA Condominium ជាន់ទី៣ ផ្ទះលេខ៨៧ ផ្លូវលេខ ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ (វិថីព្រះត្រសក់ផ្អែម)ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ត្រឹមម៉ោង ៣:០០ រសៀល។

សេចក្តីណែនាំអំពីការដាក់ពាក្យ និងពាក្យសុំអាហារូបករណ៍៖

  • អាចទាញយកបានតាមគេហទំព័រ JDS៖ http://jds-scholarship.org/ (លេខសម្ងាត់ផ្តល់ជូនតាមរយៈគេហទំព័រ JDS).
  • បេក្ខជនត្រូវមានប័ណ្ណសំគាល់មន្ត្រីរាជការស៊ីវិល ឬលិខិតបញ្ជាក់ពីក្រសួងសាមី
  • បេក្ខជនដែលបំពេញការងារនៅតាមអង្គភាពគោលដៅ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចដាក់ ពាក្យ ដោយជ្រើសរើសមុខវិជ្ជាសិក្សាណាមួយដែលសមស្រប (សូមមើលបញ្ជីមុខវិជ្ជាសិក្សា និងអង្គភាព គោលដៅ)
  • បេក្ខជនត្រូវឆ្លងកាត់ការពិនិត្យជ្រើសរើសលើសំណុំឯកសារ និងការសម្ភាស។

សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទាក់ទងសួរនៅការិយាល័យ JICE-JDS តាមរយៈអាសយដ្ឋានខាងលើ ឬទូរស័ព្ទលេខ៖ 012 681 611/023 217 944 ឬ email: jds.cambodia1@jice.org