Scholarship Under Cooperation Between Sala and Limkokwing University

អាហារូបករណ៍ក្រោមកិច្ចសហប្រតិបត្តិការរវាងររាង Sala និង Limkokwing

អាហារូបករណ៍សហប្រតិបត្តិការរាង Sala និង Limkokwing

January 27, 2023

Share to :

author

Author:

Khemarak Leakna


លីមកុកវីងខេមបូឌាគឺជាសាកលវិទ្យាល័យឯកទេសនៃសតវត្សរ៍ទី ២១ ដែលមានរួមបញ្ចូលការសិក្សាជាមួយចំណេះដឹងឧស្សាហកម្មថ្មីៗ។ បង្កើតឡើងដោយ “បិតានៃការបង្កើតថ្មីក្នុងការអប់រំប្រកបដោយការច្នៃប្រឌិត” សាកលវិទ្យាល័យអន្តរជាតិឥឡូវនេះដំណើរការលើសាខាចំនួន 12 ពីចក្រភពអង់គ្លេសមកកម្ពុជា ជាមួយនឹងនិស្សិតជាង 30,000 នាក់មកពី 150 ប្រទេស។

សាកលវិទ្យាល័យជឿជាក់ថានិស្សិតបញ្ចប់ការសិក្សាបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងតម្រូវការនៃអាជីពដែលពួកគេបានជ្រើសរើស ។ សាកលវិទ្យាល័យ ជំរុញការគិតប្រកបដោយភាពច្នៃប្រឌិតនិង ផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍន៍ទេពកោសល្យរបស់និស្សិត ដោយការទទួលបានជំនាញនិងការរីកចម្រើនផ្ទាល់ខ្លួននិងវិជ្ជាជីវៈ។

ក្រោមកិច្ចសហប្រតិបត្តិការរវាង Sala និង សាកលវិទ្យាល័យ លីមលកុកវីង នឹងធ្វើការផ្ដល់ជូន អាហារូបករណ៍ 30% ចំនួន 200 កន្លែងសម្រាប់សិស្សានុសិស្ស ដែលចង់បន្តក្ដីស្រមៃនៅសាកលវិទ្យាល័យលីមកុកវីង ។ 

លក្ខខណ្ឌ 

  • ជាសិស្ស ឬនិសិ្សត ដែលបានប្រលងជាប់មធ្យមសិក្សាទុតិយភូមិ (គ្រប់ឆ្នាំសិក្សាទាំងអស់)
  • ទទួលយកការប្រឹក្សាយោបល់ ស្តីពីការជ្រើសរើសជំនាញសិក្សាជាមួយSALA
  • អាហារូបករណ៍នេះ បើកទទួលទាំងសិស្សជាតិ និងអន្តជាតិ 
  • អាហារូបករណ៏នេះគឺសម្រាប់តែថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្ររងតែប៉ុណ្ណោះ

ចូលរួមជាមួយសាកលវិទ្យាល័យ Limkokwing ដើម្បីបន្តក្តីសុបិនរបស់អ្នកជាមួយនឹងបរិញ្ញាបត្រ និងវិញ្ញាបនបត្រទទួលស្គាល់ជាសាកល!