USAID DIGITAL WORKFORCE DEVELOPMENT SCHOLARSHIP

អាហារូបករណ៍របស់កម្មវិធីអភិវឌ្ឍន៍ជំនាញការងារឌីជីថល USAID

ប្រសិនបើអ្នកចាប់អារម្មណ៍លើមុខវិជ្ជា ដែលពាក់ព័ន្ធនឹងឌីជីថល / ព័ត៌មានវិទ្យា

January 24, 2023

Share to :

author

Author:

Pov Narong


អំពីអាហារូបករណ៍

កម្មវិធីអភិវឌ្ឍន៍ជំនាញការងារឌីជីថល USAID នឹងចាប់ផ្ដើមផ្ដល់អាហារូប ករណ៍នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៣ ដល់និស្សិតដែលនឹងបន្តការសិក្សាមុខវិជ្ជ ដែលទាក់ទឹងនិងផ្នែកព័ត៌មានវិទ្យា ដែលមាននៅតាមសាកលវិទ្យាល័យូ សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), សាកលវិទ្យាល័យជាតីបាត់ដំបង (NUBB), សាកលវិទ្យាល័យ៍ស្វាយរៀង (SRU)។ ក្នងឆ្នាំនេះយើងនឹងផ្តល់អាហារូបករណ៍រហូតទៅដល់ 75កន្លែងដល់ សិស្សិនិស្សិតកម្ពុជាដែលមានលក្ខណៈសមស្របំ នឹងលក្ខខណ្ឌ របស់កម្មវិធី អាហារូបករណ៍មិនថាជាសិស្សនិស្សិតដែលបានចុះឈ្មោះរៀនឬគ្រោងនឹងចុះ ឈ្មោះចូលរៀននៅសាកលវិទ្យាល័យណាមួយក្នុងចំណោមសាកលវិទ្យាល័យ ទាំងបីខាងលើក្នុងឆ្នាំសិក្សា ២០០៣។ របបអាហារូបករណ៍គឺ ផ្តល់សម្រាប់ ថ្នាក់បរិញ្ញាបត្ររង្សីយៈពេល ២ ឆ្នាំ និងថ្នាក់បរិញ្ញាប័ត្ររយៈពេល ៤ ឬ ៦ ឆ្នាំ ។ គោលបំណំងសំខាន់មួយ រូបសំគម្រោងនេះគឺការបំង្កើតម៉ូដែល អាហារូប ករណ៍ សម្រាប់សិស្សនិស្សិតដែលមានទេព្យកោសល្យ ដើម្បីបង្កើនលទ្ធភាព ទទួលបានវិញ្ញាបនំបត្រ័បញ្ជាកលើកម្មវិធី ..សិក្សាបរិញ្ញាបត្ររងុ និង បរិញ្ញាបត្រប្រកបី ដោយគុណភាព (កម្មវិធី និង វិញ្ញាប័បត្រ ដែលពាក់ព័ន្ធនឹង ឌីជីថិល) ដែលអាចជួយបំពេញតម្រូវការធនធានមនុស្សរបស់ដៃគូវិស័យ ឯកជន និង សា្ថប័នពាក់ព័ន្ធផ្សេងៗ

*** គ្រប់ពត៌មាននិងតម្រង់ទាំងអស់នៃអាហារូបករណ៍គឺពុំមានបង់ប្រាក់ទេ។

កម្រិត និងមុខវិជ្ជាសិក្សា

អាហារូបករណ៍នឹងត្រូវបានផ្ដល់ជូនទាំងសម្រាប់ឬរិញ្ញាបត្ររងនិងបរិញ្ញាបត្រូ ដែលពាក់ព័ន្ធនឹងមុខវិជ្ជា ឌីជីថល៍ បច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍

(ICT) និង ពត៌មានវិទ្យា (IT) នៅស៍កលវិទ្យាល័យដែលចូលរួម រួមមាន NUM, SRU & NUBB

តើនរណាខ្លះអាចដាក់ពាក្យសុំ អាហារូបករណ៍បាន?

  • និស្សិតថ្មីដែលចង់ ចុះឈ្មោះចូលរៀនបរិញ្ញាបត្ររង ឬ បរិញ្ញាបត្រផ្នែក ព័ត៌មានវិទ្យា / ឌីជីថល
  • និស្សិតដែលកំពុងសិក្សាក្នុងឆ្នាំទី១ទី២ទី៣ទី៤នៅតាមសាកលវិទ្យាល័យទាំងបី

លក្ខណៈសម្បត្តិ ឬលក្ខខណ្ឌតម្រូវ

បេក្ខជនទទួលអាហារូបករណ៍ដែលត្រូវបានជ្រើសរើស ត្រូវ បំពេញលក្ខខណ្ឌ ដូចខាងក្រោម ៖

លទ្ធផលសិក្សា ៖

សម្រាប់ប្រភេទអាហារូបករណ៍រយៈពេល ២ ឆ្នាំ និង ៤ ឆ្នាំ បេក្ខជនដែលជា និស្សិតថ្មីត្រូវ ៖

-បរិញ្ញាបត្ររង (២ ឆ្នាំ)៖ បញ្ចប់ថ្នាក់ទី ១២ (គ្រប់និទ្ទេស)

-បរិញ្ញាបត្រ (៤ ឆ្នាំ)៖ បញ្ចប់ថ្នាក់ទី ១២ (យ៉ាងហោចណាស់និទ្ទេស D)

-បំពេញលក្ខខណ្ឌតម្រូវសម្រាប់ការទទួលឱ្យចូលរៀនឬជាប់តេស្តប្រឡងចូល រៀនដែលរៀបចំឡើងដោយសាកលវិទ្យាល័យដៃគូ។

 សម្រាប់កម្មវិធីអាហារូបករណ៍ប្រចាំឆ្នាំ (និស្សិតកំពុងសិក្សា ឆ្នាំទី២ និស្សិត ឆ្នាំទី៣ និងនិស្សិតឆ្នាំទី៤/៥)៖ បេក្ខជនទទួលអាហារូបករណ៍ទាំងអស់ត្រូវបំពេញលក្ខខណ្ឌទទួលឱ្យចូលរៀនដែលកំណត់ដោយសាកលវិទ្យាល័យដៃគូនិងមាន GPA ប្រចាំឆ្នាំយ៉ាងហោចណាស់ ៣.០។ 

របៀបដាក់ពាក្យសុំអាហារូបករណ៍

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចទាញយកទម្រង់ពាក្យស្នើសុំ និងគំរូផ្សេងទៀតតាមរយៈតំណភ្ជាប់ ឬ QR-CODE ឬអាចទទួលយកច្បាប់ចម្លងនៃទម្រង់ពាក្យសុំអាហារូបករណ៍ និងគំរូផ្សេងទៀតពីសាកលវិទ្យាល័យដែលចូលរួម។

- ដាក់ពាក្យតាមអនឡាញតាមរយៈ៖ https://forms.gle/6DvcPJ2xusoErFB47

-ដាក់ពាក្យដោយផ្ទាល់នៅសាកលវិទ្យាល័យ: សូមទាក់ទងសាកលវិទ្យាល័យសម្រាប់ទម្រង់ពាក្យសុំ និងគំរូ

-ទាញយកទម្រង់ដាក់ពាក្យសុំអាហារូបករណ៍: https://tinyurl.com/dwdusaidscholarshippdfform