Doctor

វេជ្ជបណ្ឌិត

វគ្គសិក្សាសម្រាប់អាជីពពេទ្យ

September 15, 2022

Share to :

author

Author:

Savuth Run


ពេទ្យមានជំនាញផ្សេងៗ សំរាប់អ្នកចង់រៀន ។ ចំពោះវេជ្ជបណ្ឌិតវិញ ថ្នាក់វេជ្ជសាស្ត្រ គឹត្រូវសិក្សា ៦​ឆ្នាំ​ ទើបបានបរិញ្ញាបត្រវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ហើយត្រូវថែម ២ឆ្នាំ ទៀតដើម្បីក្លាយជាវេជ្ជបណ្ឌិតទូទៅ តែបើបន្តថ្នាក់ឯកទេស (វះកាត់ បេះដូង សម្ភព… ) ត្រូវរៀន ៤ឆ្នាំ ។ នៅពេលរៀនចប់ពួកគេនឹងក្លាយជាវេជ្ជបណ្ឌិតទូទៅ រឺវេជ្ជបណ្ឌិត ឯកទេស  ។

តើវេជ្ជបណ្ឌិតជាអ្វី?

ក្នុងនាមជាវេជ្ជបណ្ឌិត សុខភាពអ្នកជំងឺរបស់អ្នក ហើយជីវិតរបស់ពួកគេគឺស្ថិតនៅក្នុងដៃរបស់អ្នក ។ វាត្រូវការកម្លាំងដ៏ធំសម្បើម ដើម្បីអាចដោះស្រាយស្ថានការណ៍តានតឹងខ្លាំង ហើយប្រហែលជាត្រូវធ្វើការសម្រេចចិត្តសង្គ្រោះជីវិតក្នុងរយៈពេលមួយវិនាទី ។ គ្រូពេទ្យត្រូវទទួលខុសត្រូវចំពោះអ្នកជំងឺរបស់ពួកគេ មិនថារឿងត្រូវ ឬខុសនោះទេ ។ ដូច្នេះហើយ ការជ្រើសរើសសាលាវេជ្ជសាស្ត្រដ៏ល្អ និងការរៀបចំឱ្យបានល្អសម្រាប់សាលាវេជ្ជសាស្ត្រគឺមានសារៈសំខាន់ខ្លាំងណាស់  ។

ដើម្បីចូលរៀនថ្នាក់វេជ្ជសាស្ត្រត្រូវតែប្រឡងថ្នាក់ជាតិ មែនដែរ ឬទេ?

នៅប្រទេសកម្ពុជា ប្រាកដណាស់ថាសិស្សត្រូវធ្វើការប្រឡងថ្នាក់ជាតិដើម្បីបានចូលរៀននៅមហាវិទ្យាល័យវេជ្ជសាស្ត្រ ។ ប៉ុន្ដែក៏មានសាកលវិទ្យាមួយចំនួនដែលផ្ដល់នៅជំនាញដើម្បីឈានទៅដល់វេជ្ជបណ្ឌិតផងដែរ ។

តើ​មុខវិជ្ជា​អ្វីខ្លះ​ដែល​ត្រូវ​ប្រឡង​ថ្នាក់ជាតិ​ដើម្បី​ចូល​សាលា​ពេទ្យ​?

មានតែពីរមុខវិជ្ជាដូចជា៖

  • គណិតវិទ្យា
  • គីមីវិទ្យា

តើមានវគ្គសិក្សាអ្វីខ្លះសម្រាប់វេជ្ជបណ្ឌិត?

ជីវវិទ្យា

នៅពេលដែលអាជីពវេជ្ជសាស្រ្ត គឺជាអាជីពដែលអ្នកចង់បាននាពេលអនាគត សញ្ញាបត្រជីវវិទ្យាគឺជាវគ្គសិក្សាដ៏អស្ចារ្យមួយដើម្បីចាប់ផ្តើម ដោយសារជីវវិទ្យាគឺជាមុខវិជ្ជាដ៏សំខាន់បំផុតមួយសម្រាប់អ្នកដែលចង់បន្តអាជីពវេជ្ជសាស្ត្រ ជាពិសេសវេជ្ជបណ្ឌិត ។ លើសពីនេះ វគ្គសិក្សាជីវវិទ្យាគ្របដណ្តប់លើពពួកសារពាង្គកាយមានជីវិតពីកោសិការហូតដល់មនុស្ស ដែលវានឹងជួយសិស្សឱ្យយល់កាន់តែច្បាស់ ក្នុងការក្លាយជាវេជ្ជបណ្ឌិត ។

ជីវគីមី

និស្សិតពេទ្យជាច្រើនជ្រើសរើសជីវគីមីវិទ្យាជាថ្នាក់បរិញ្ញាបត្រ ហើយមុខវិជ្ជានេះផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ការសិក្សារបស់ពួកគេ ។ មិនថាវេជ្ជបណ្ឌិតប្រភេទណាដែលពួកគេចង់ក្លាយជានោះទេ គឺពួកគេអាចចូលរៀនមុខវិជ្ជាជីវគីមី ដើម្បីត្រៀមខ្លួនសម្រាប់ការសិក្សានាពេលអនាគតរបស់ពួកគេ ។

សរីរវិទ្យារបស់មនុស្ស

វគ្គសិក្សានេះចាប់ផ្តើមដោយការណែនាំអំពីរាងកាយរបស់មនុស្ស និងទិដ្ឋភាពទូទៅនៃអ្វីដែលសិស្សនឹងរៀន ។ ដូច្នេះ សរីរវិទ្យារបស់មនុស្ស គឺជាកម្មវិធីសញ្ញាបត្រដ៏សំខាន់មួយទៀត ។ មិនដូចវគ្គសិក្សាជីវវិទ្យាទេ សរីរវិទ្យារបស់មនុស្សពង្រីកលើរាងកាយមនុស្ស និងរបៀបដែលវាដំណើរការ ។ ការទទួលយកការសិក្សាលើកម្មវិធីនេះ គឺជាផ្លូវដ៏ត្រឹមត្រូវដើម្បីរៀបចំសម្រាប់អាជីពវេជ្ជសាស្រ្ត ។

តើមានមុខវិជ្ជាអ្វីខ្លះ នៅក្នុងវគ្គសិក្សាសម្រាប់វេជ្ជបណ្ឌិត នៅឆ្នាំមូលដ្ឋាន?

កម្មវិធីសាលាវេជ្ជសាស្ត្រភាគច្រើន ទាមទារមុខវិជ្ជាដែលចាំបាច់ដូចខាងក្រោម៖

  • កាយវិភាគសាស្ត្រ
  • ប្រវត្តិសាស្ត្រ
  • គីមីវិទ្យា
  • ជីវគីមី
  • សុខភាព​សាធារណៈ
  • មូលដ្ឋានគ្រឹះនៃវិទ្យាសាស្ត្រនៃការថែទាំ
  • ប្រជាសាស្រ្ត
  • អំប្រ៊ីយ៉ូវិទ្យា
  • ភ្នាក់ងារជម្ងឺចម្លង
ត្រឡប់ក្រោយ